Xiaomi ដាក់​លក់​ច្រាសដុះ​ធ្មេញ​ឆ្លាត​វៃ តម្លៃ​ ២៩ ដុល្លារ

  • 2017-07-02 12:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ចិន Xiaomi បាន​ប្រកាស​ត្រៀម​ដាក់​លក់​ច្រាស​ដោះ​ធ្មេញ​ឆ្លាត​វៃ​ Mi Ultrasonic ចាប់​ពី​ថ្ងៃ​ទី ១៨ កក្កដា​នេះ​ត​ទៅ ក្នុង​ប្រទេស​ចិន ជាមួយ​តម្លៃ ១៩៩ យន់​ឫ​ប្រហែល ២៩ ដុល្លារ។​

បច្ចេកវិទ្យា​នៃ​មុខងារ​ពិសេស​របស់​វា​រួមមាន​ ការ​បញ្ជូន​រំ​ញ័រ​ ៣១ ០០០ ក្នុង​មួយ​នាទី​ ជា​គោលដៅ​សម្អាត​ធ្មេញ​ឱ្យ​បាន​ស្អាត​ល្អ​បំផុត។ សរសៃ​នៃ​ច្រាស​មាន​គុណភាព​ខ្ពស់​ប្រភេទ Dupont StaClean ភ្ជាប់​ជាមួយ​មុខងារ​មិន​ជ្រាប​ទឹក​ស្តង់ដារ​ IPX7 បែបនេះ​អ្នក​អាច​ប្រើប្រាស់​ដោយ​មាន​សុវត្ថិភាព​​ខ្ពស់។​

មាន​ថាមពល​ថ្ម 700mAh អាច​ប្រើប្រាស់​បាន​រយៈ​ពេល ១៨ ថ្ងៃ​សម្រាប់​ការ​សម្អាត​ធ្មេញ ២ ដង​/ថ្ងៃ​ ជា​ប្រចាំ ហើយ​ឧបករណ៍​ដោត​សាក​របស់​វា​មាន​រាង​តូច​ ស្រួល​ទុក​ដាក់​រាល់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។​ មុខងារ​ឆ្លាត​វៃ​បន្ថែម​ទៀត​អ្នក​អាច​ត​ភ្ជាប់​ជាមួយ​ស្មាតហ្វូន​ងាយស្រួល​ក្នុង​ការ​រចនា​កែ​ច្នៃ​ផ្សេងៗ៕

ប្រភព៖ gizmochina   ប្រែសម្រួល៖ កៅ រក្សា