រូប​សត្វ​ ដែល​មិន​គួរ​តាំង​លម្អ​នៅ​ក្នុង​ផ្ទះ​

  • 2017-07-03 03:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ក្បួន​ហុង​ហ៊ុយ​ រូប​ភាព​សត្វ​ផ្សេង​ៗ​ ខាង​ក្រោម​នេះ​ មិន​គួរ​យក​ដាក់​តាំង​ក្នុង​ផ្ទះ​ទេ​ ព្រោះ​វា​អាច​នាំ​​មក​នូវ​ភាព​អពមង្គល ​គ្រោះ​កាច​ដល់​ក្រុម​គ្រួសារ​។

ពស់៖ សត្វ​ពស់​តំណាង​ឲ្យ​ភាព​អត្តឃាត ធ្វើ​ឲ្យ​មនុស្ស​ក្នុង​គ្រួសារ​មាន​ចិត្ត​ព្យាបាទ និង​មាន​អារម្មណ៍​ក្រោធ​ខឹង​ ស្អប់ខ្ពើម​ ។ ក្រៅ​ពី​នេះ​គេ​ជឿ​ថា ពស់ ជា​តំណាង​ឲ្យ​តណ្ហា​រាគ (​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​ផ្ទះ​មា​ន​ចិត្ត​ងប់ងុល​នឹង​កាម​​លោកិយ​ខ្លាំង។

ខ្លាឃ្មុំ៖ សត្វ​ខ្លាឃ្មុំ​តំណាង​ នៃ​ភាព​អន្តរាយ និង​ល្ងង់ខ្លៅ​ធ្វើ​ឲ្យ​អ្នក​ក្នុង​ផ្ទះ​ចាញ់​បោក​អ្នក​ដទៃ ​ជួប​សំណាង​​អាក្រក់ និង​គ្រោះ​ថ្នាក់​ផ្សេងៗ និង​មិន​ទទួល​បាន​ការ​ទទួល​គាំទ្រ​ពី​អ្នក​ដទៃ​ធ្វើ​អ្វី​តែង​តែ​នឿយ​ហត់​តែ​ម្នាក់​ឯង។

សេះបង្កង់៖ សត្វ​សេះ​បង្កង់​តំណាង​ភាព​ខ្វែង​គំនិត​ទាស់​ទែង​គ្នា​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​ផ្ទះ និង​គ្មាន​សេចក្តី​សុខ។

ក្រពើ៖ សត្វ​ក្រពើ​តំណាង​នៃ​កំពូល​ល្បិចកល​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​ផ្ទះ​គ្មាន​លាភសំណាង​ ជួប​រឿង​ក្ដៅ​ក្រហាយ​ជា​និច្ច​ ហើយ​ថែម​ទាំង​មាន​មនុស្ស​ មាន​បំណង​អាក្រក់​ចាំ​ធ្វើ​បាប​អ្នក និង​គ្រួសារ​អ្នក​ទៀត​ផង​។ តាម​តំបន់​ខ្លះ​ជឿថា ក្រពើ​តំណាង​​នៃ​ប្រផ្នូល​អាក្រក់ ដែល​អាច​នឹង​នាំ​គ្រោះកាច​ដល់​ក្រុង​គ្រួសារ​អ្នក​។

កណ្ដុរ៖ សត្វ​កណ្ដុរ​តំណាង​ឲ្យ​ឧបសគ្គ និង​ការ​ក្បត់គ្នា ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​មិន​បាន​ទទួល​ជោគជ័យ​លើ​អាជីព​ការ​ងារ​។ លុយ​កាក់​រាំង​ស្ទះ​គ្មាន​លំនឹង ការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ឬ​មិត្តភ័ក្ដិ​មិន​មាន​ភាព​រលួន ជាពិសេស​អាច​ត្រូវ​ដៃគូ​ក្បត់ កេង​ចំណេញ ឬ​ចាញ់​បោក​អ្នកដទៃ។

ឆ្មា៖ សត្វឆ្មា​មាន​លក្ខណៈ​ជា​អពមង្គល​ធ្វើឲ្យ​ជោគ​ជតា​រាសី​អ្នក​ក្នុង​ផ្ទះ​ធ្លាក់​ចុះ​ជួប​រឿង​ក្តៅ​ក្រហាយ បណ្តា​ពី​អ្នក​ខាង​ក្រៅ​ដែល​ចាំ​ទាញ​ប្រយោជន៍​ពីអ្នក ឫ​អ្នក​នៅក្នុង​ផ្ទះ​កេង​ចំណេញ​កាច់​កុង​គ្នា​រហូត​គ្មាន​សេចក្ដី​​​​​​សុខ។ ពពែ៖ សត្វ​ពពែ​តំណាង​ឲ្យ​ភាព​ក្តៅ​ក្រហាយ ដែល​ធ្វើ​ឲ្យ​អ្នក​ក្នុង​ផ្ទះ​ជួប​រឿង​ស្មុគស្មាញ ពិបាក ក្តៅ​ក្រហាយ​ជានិច្ច ឫ​អាច​សត្រូវ​ចាំ​ធ្វើ​បាប​ដោយ​ប្រយោល​ក៏មាន។

ក្អែក-តាវៅ៖ សត្វ​ទាំង​នេះ​តំណាង​ឲ្យ​សំណាង​អាក្រក់​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​ផ្ទះ​ពិបាក នឹង​ទទួល​បាន​ជោគ​ជ័យ​​​លើ​​មុខ​របរ​រក​ស៊ី​ណាស់។ នៅ​តំបន់​ខ្លះ​គេជឿថា តាវៅ ជាសត្វ​តំណាង​ឲ្យ​ភាព​អស់​សង្ឃឹម​លើ​រឿង​ស្នេហា ខណៈ​ដែល​ក្អែក តំណាង​ឲ្យ​ការ​ស្លាប់​ និង​វិញ្ញាណ​បិសាច ឧបទ្រព​ចង្រៃ៕

អត្ថបទ៖ ហេង នាង (CCJ)

រូបភាព៖ បរទេស