ព័ត៌មាន​ថ្មី Galaxy S8 mini​ ​អាច​ចេញ​ឆាប់ៗ​នេះ

  • 2017-07-04 02:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ដំណឹង​​ពី​រោងចក្រ​ស្មាតហ្វូន​មួយ​កន្លែង​ក្នុង​ប្រទេស​ចិន​បង្ហាញ​ថា​ ​Samsung​ ​គ្រោង​នឹង​ចេញ​លក់​ ​Galaxy S8 mini​ ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

Galaxy S8 mini​ ​មាន​អេក្រង់​ ​៤,៧​ ​អ៊ីញ​ ​ដែល​មាន​សមត្ថភាព​បង្ហាញ​រូប​ ​Aspect ratio​ ​18.5:9​ ​ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Snapdragon 821​ ​RAM​ ​៤GB​ ​និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ​៣២GB។

បំពាក់​បច្ចេកវិទ្យា​ ​និង​មុខងារ​សុវត្ថិភាព​នានា​ដូច​ទាំង​អស់​ទៅ​នឹង​ ​Galaxy S8​ ​និង​ ​S8 Plus​ ​តែ​គ្រាន់​រាង​តូច​ ​Galaxy S8 mini​ ​ក៏​ត្រូវ​ប្រភព​បង្ហើប​ថា​អាច​នឹង​មាន​លក់​តែ​ក្នុង​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​ប៉ុណ្ណោះ៕

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម