កំហុស​បច្ចេកទេស​ ធ្វើ​​ឲ្យ​ភាគហ៊ុន Google និង Amazon ធ្លាក់​ចុះ​​ជាង ៨០ ភាគរយ

  • 2017-07-04 07:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទីផ្សារ​ភាគហ៊ុន​ ​NASDAQ​ ​របស់​អាមេរិក​នៅ​ថ្ងៃ​នេះ​បង្ហាញ​ថា​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ ​ដូច​ជា​ ​Amazon​ ​Apple​ ​Google​ ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ហួស​ពី​ការ​ស្មាន។

  • ភាគហ៊ុន​ ​Amazon​ ​ធ្លាក់​ចុះ​ ​៨៧%
  • ភាគហ៊ុន​ ​Google​ ​ធ្លាក់​ចុះ​ ​៨៦%
  • ភាគហ៊ុន​ ​Apple​ ​ធ្លាក់​ចុះ​ ​១៤%
  • ខណៈ​ភាគហ៊ុន​ ​Microsoft​ ​បាន​ឡើង​ដល់​ទៅ​ជិត​ ​៨០%

​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ការ​ឡើង​ចុះ​ខ្លាំង​នៃ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ទាំង​នេះ​ ​ត្រូវ​អ្នក​នាំ​ពាក្យ​ផ្សារ​ហ៊ុន​អាមេរិក​ ​NASDAQ​ ​ថ្លែង​ថា​ បណ្ដាល​មក​ពី​បច្ចេកវិទ្យា​កំណត់​តម្លៃ​ទាប​បំផុត​ UTP​ ​(Unlisted Trading Privileges)​ ​របស់​ ​NASDAQ​ ​ដំណើរការ​ខុស​ប្រក្រតី​ ​ហើយ​បញ្ចេញ​ទិន្នន័យ​ខុស​ ​ខណៈ​កំពុង​សាកល្បង​វិធី​បោះ​តម្លៃ​ថ្មី៕

ចុចអានបន្ត ៖

ប្រភព៖ Businessinsider | CNBC   ប្រែ​សម្រួល៖ រដ្ឋ