ធ្លាប់​តែ​ឃើញ Messi ញាក់​បាល់ ឥលូវ​ទៅ​​មើល​ពេល​រាំ​វិញ​​ធានា​​ប្លែក​ភ្នែក

  • 2017-07-04 07:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi  ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​​មាន​ថ្វី​ជើង​ញាក់​បាល់​ខ្លាំង​លើ​វាល​ស្មៅ ប៉ុន្តែ​​ជើង​របស់​គេ​ក៏​រហ័សរហួន​ណាស់​ដែរ​ ពេល​ដែល​រាំ​ជាមួយ​ភរិយា។

កីឡាករ​ទើប​តែ​ឈាន​ដល់​វ័យ​៣០​ឆ្នាំ​​បាន​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់រវើក​​ អំឡុង​ពេល​រៀប​មង្គលការ​ជាមួយ​មិត្ត​ស្រី​យូរ​ឆ្នាំ  Antonella Roccuzzo កាល​ពី​ថ្ងៃ​សុក្រ។ Messi ក៏​បាន​បង្ហោះ​វីដេអូ​រាំ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម Instagram ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ ដោយ​មាន​ការ​ទស្សនា​ដល់​​ជាង​៥​លាន​ដង៕ ​​

A post shared by Leo Messi (@leomessi) on

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ