អេម! Neymar និង Alves ចាប់ដៃគ្នា ប្រើជើងលេងបាល់ទះ
- 2017-07-04 08:42:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេម! Neymar និង Alves ចាប់ដៃគ្នា ប្រើជើងលេងបាល់ទះ
ចន្លោះមិនឃើញ
Dani Alves និង Neymar បានចាប់ដៃគូគ្នាប្រកួតសារជាថ្មី ប៉ុន្តែលើកនេះមិនមែននៅក្រុមជម្រើសជាតិប្រេស៊ីល និងមិនមែនលេងកីឡាបាល់ទាត់នោះទេ។
តាមរយៈវីដេអូបង្ហោះលើ Instagram អតីតមិត្តរួមក្រុម Barcelona ទាំងពីរបានប្រើបច្ចេកទេសបាល់ទាត់របស់ខ្លួនមកលេងបាល់ទះលើឆ្នេរខ្សាច់ ដោយប្រើតែជើង និងក្បាលប៉ុណ្ណោះ ពោលគឺមិនប្រើដៃដូចកីឡាករបាល់ទះអាជីពឡើយ។
កំពូលខ្សែប្រយុទ្ធ និងខ្សែការពារឆ្នើមខាងលើទើបតែជួបគ្នាកាលពីពេលថ្មីៗក្នុងមង្គលការរបស់ Lionel Messi ជាមួយនាង Antonella Roccuzzo នៅឯប្រទេសអាហ្សង់ទីន ហើយពេលត្រឡប់ពីលំហែកាយវិញ Neymar នឹងត្រូវវិលទៅកាន់ Barcelona ដើម្បីហ្វឹកហាត់ត្រៀមប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាលខណៈ Alves អាចនឹងទៅចូលរួមជាមួយលោក Pep នៅ Manchester City៕