Ronaldo ត្រូវអ្នកគាំទ្រចោទរើសអើងពូជសាសន៍ ក្រោយបង្ហោះរូប១សន្លឹក
- 2017-07-04 09:12:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ត្រូវអ្នកគាំទ្រចោទរើសអើងពូជសាសន៍ ក្រោយបង្ហោះរូប១សន្លឹក
ចន្លោះមិនឃើញ
រឿងអាស្រូវបានកើតលើ Cristiano Ronaldo បន្ទាប់ពីបង្ហោះរូបមួយសន្លឹកជាមួយមិត្តភ័ក្ដិ Jose Semedo ជាមួយពាក្យអង់គ្លេសភ្ជាប់ថា៖ “black and white chocolate”។
កំពូលកីឡាករប្រចាំក្រុម Real Madrid បានបង្ហោះរូបដែលដោះអាវជាមួយមិត្តភ័ក្ដិក្នុងអាងទឹកកាលពីថ្ងៃច័ន្ទ លើគណនី Instagram កាលពីយប់ថ្ងៃច័ន្ទ។ ត្បិតតែរូបនោះទទួលការទាក់ទាញដល់ទៅ២,៧លាន Like ប៉ុន្តែវាត្រូវបានអ្នកគាំទ្រមួយចំនួនចោទថា មានការរើសអើងពូជសាសន៍។
អ្នកលេង Instagram ម្នាក់បានសរសេរបញ្ចេញមតិថា៖ "វាដូចជារើសអើងពូជសាសន៍បន្តិចហើយ" ឯម្នាក់ទៀតថា៖ "អ្នកឯងរើសអើងពូជសាសន៍"។ យ៉ាងណា ក៏មានអ្នកលេងមួយចំនួនបានចេញមកការពារ Ronaldo ថាវាគ្មានការរើសអើងអ្វីនោះទេ ដោយម្ចាស់គណនីម្នាក់សរសេរ៖ "គេឈរជិតមិត្តភ័ក្ដិមានស្បែកខ្មៅ តើគេរើសអើងដូចម្ដេច?
ការពិតបុរសដែលក្នុងរូបថតគឺជាមិត្តរបស់ Ronaldo ឈ្មោះថា Semedo បច្ចុប្បន្នគ្មានក្លឹបលេង ក្រោយចេញពី Sheffield Wednesday។ ពួកគេស្គាល់គ្នា ពេលលេងនៅឈុតយុវជនក្រុម Sporting Lisbon៕
ចុចអាន៖