សន្និសីទកាសែតរវាង Floyd និង McGregor នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley មានមនុស្ស១ម៉ឺននាក់ចូលរួម
- 2017-07-04 14:29:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សន្និសីទកាសែតរវាង Floyd និង McGregor នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley មានមនុស្ស១ម៉ឺននាក់ចូលរួម
ចន្លោះមិនឃើញ
សន្និសីទកាសែតនៃការប្រកួតរវាងFloyd Mayweather និងកីឡាករ Conor McGregor នឹងធ្វើឡើងនៅកីឡដ្ឋានបាល់ទាត់ Wembley Stadium របស់ប្រទេសអង់គ្លេស ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ១០ ០០០នាក់។
ការប្រកួតធំបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់ខាងលើនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ខែសីហាឆ្នាំ២០១៨ខាងមុខនេះហើយ ខណៈដែលកីឡាករទាំងពីរកំពុងតែប្រឹងប្រែងហ្វឹកហាត់រៀងខ្លួន។ យ៉ាងណាមិញ ដោយសារតែនេះជាប្រកួតធំ ហើយមានអ្នកចូលរួមច្រើនផងនោះ សន្និសីទកាសែតរបស់ពួកគេ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋានអង់គ្លេសឯណោះ ពោលគឺ Wembley Stadium ដើម្បីឱ្យប្រាកដថាអាចដាក់មនុស្សបានច្រើន ព្រោះតាមក្ដីរំពឹងអាចឈានដល់១០ ០០០នាក់ឯណោះ។
សូមបញ្ជាក់ថាការប្រកួតរវាងកំពូលអ្នកប្រដាល់និងអ្នកវាយក្នុងទ្រុងខាងលើនេះ នឹងធ្វើឡើងនៅសង្វៀន T-Mobile Arena ដែលអាចដាក់មនុស្សបាន ២០ ០០០នាក់នោះ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។ ចំពោះសំបុត្រចូលមើលវិញ អាចនឹងមានតម្លៃថ្លៃដោយចាប់ពី ២ពាន់ដុល្លារឡើង ដោយឡែកសម្រាប់កន្លែង VIP វិញ អាចឈានដល់ទៅ ១៣០ ០០០ដុល្លារឯណោះ៕