សល់​៦​សប្ដាហ៍​ទៀត​ La Liga ចាប់​ផ្ដើម​ខណៈ​ស្តាត​ថ្មី​ Atl Madrid មិន​ទាន់​រួចរាល់​​

  • 2017-07-05 01:55:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid បាន​បង្ហាញ​មុខមាត់​ថ្មី​នៃ​កីឡដ្ឋាន Wanda Metropolitano របស់​ខ្លួន​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជួសជុល​កែ​លម្អ​ទ្រង់ទ្រាយ​ធំ​។

ទិដ្ឋភាពខាងក្រៅកីឡដ្ឋាន Wanda Metropolitano

កីឡដ្ឋាន​ដែល​មាន​ចំណុះ​ ៦៨០០០នាក់​ បាន​សាងសង់​ដំបូង​បំផុត​កាល​ពី​ឆ្នាំ​១៩៩០ដោយ​អាជ្ញាធរ​នៃ​ទីក្រុង​ម៉ាឌ្រីដ​ ហើយ​ពេល​នេះ​ត្រូវ​ Atletico យក​ធ្វើ​ជា​កីឡដ្ឋាន​របស់​ខ្លួន​បន្ទាប់​ពី​កីឡដ្ឋាន​ចាស់ Vicente Calderon ដែល​ពួកគេ​ប្រើ​តាំង​ពី​ ១៩៦៦ គ្រោង​វាយ​កម្ទេច។

យ៉ាងណាក៏ដោយ​ ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ឈ្មោះ Fomento de Construcciones មាន​ពេល​ត្រឹម​៦​សប្ដាហ៍​ប៉ុណ្ណោះ​ដើម្បី​បង្ហើយ​កិច្ចការ​ដែល​នៅ​សល់​ខណៈ​រដូវ​កាល​ La Liga ថ្មី​នឹង​ចាប់​ផ្ដើម​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​ហើយ។ Atletico មិន​ទាន់​ដឹង​ថា​ប្រកួត​ដំបូង​ក្លឹប​ត្រូវ​លេង​ក្នុង​ដី​ ឬ​ក្រៅ​ដី​ទេ​ព្រោះ​ ការ​ចាប់ឆ្នោត​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា​ខាង​មុខ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម