Arsenal បញ្ចប់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្លឹប​វៀតណាម HAGL

  • 2017-07-05 07:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal ទី​បំផុត​បាន​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​ទាំង​ស្រុង​ជាមួយ​ក្លឹប​អាជីព​លីគ​កំពូល​វៀតណាម Hoang Anh Gia Lai។

ឡូហ្គោរបស់ Arsenal នៅលើអាវកីឡាករក្រុម Hoang Anh Gia Lai

កិច្ច​សហប្រតិបត្តិការ​រវាង​ក្លឹប​ធំ​អង់គ្លេស​ និង​វៀតណាម​​មាន​ចំណង​១០​ឆ្នាំ​មក​ហើយ​ ក្នុង​នោះ​មាន​កីឡាករ​ជនជាតិ​វៀតណាម​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​ហ្វឹកហាត់​ នៅ​ទីក្រុង​ឡុង​។ យ៉ាង​ណា​ក៏​ដោយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ Arsenal មិន​បាន​ទទួល​យុវជន HAGL ទៅ​ហ្វឹកហាត់​ទៀត​ទេ។

ក្រៅ​ពី​កិច្ច​ព្រមព្រៀង​ខាង​លើ​ Arsenal ក៏​បាន​បើក​សាលា​បង្វឹក​​ថ្នាល​យុវជន​របស់​ខ្លួន​មួយ​នៅ​ទីក្រុង​ Pleiku ផង​ដែរ​ ដែល​វា​គឺ​ជា​សាលា​បាល់ទាត់​ដំបូង​គេ​នៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​ពេល​នេះ​គ្រប់​យ៉ាង​ត្រូវ​ដើរ​ដល់​ទី​​បញ្ចប់​ដោយ​សារ​ទំនាក់ទំនង​ក្លឹប​ទាំង​ពីរ​ត្រូវ​បាន​កាត់ផ្ដាច់៕

ថ្នាលយុវជន Hoang Anh Gia Lai

ប្រភព៖ Football Tribe   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម