ស្មាតហ្វូន​ក្រោយ​ៗ​ ​Nokia​ ​​ ​នឹង​បំពាក់​ឈីប​របស់​ ​Xiaomi

  • 2017-07-05 12:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ដ៏​កក្រើក​មួយ​បាន​ចែកចាយ​ពី​ទ្វីប​អឺរ៉ុប​ ​ដែល​ផ្សព្វផ្សាយ​ថា​ស្មាតហ្វូន​ម៉ូដែល​ក្រោយ​ៗ​របស់​ ​Nokia​ ​នឹង​បំពាក់​បន្ទះ​ឈីប​ប្រភេទ​ ​Surge S1​ ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ស្មាតហ្វូន​របស់​ប្រទេស​ចិន​ ​គឺ​ ​Xiaomi។

Surge S1​ ​ជា​បន្ទះ​ឈីប​ដែល​ដំណើរការ​ក្នុង​ទម្រង់​ ​octa-core​ ​ដែល​​ ​៤​ ​គ្រាប់​​មាន​ល្បឿន​ ​២,២GHz​ ​Cortex-A53​ ​និង​ ​៤​ ​គ្រាប់​ទៀត​មាន​ល្បឿន​ ​១,៤GHz​ ​អម​នឹង​ ​GPU​ ​ប្រភេទ​ ​Mali-T680 MP4។

​ប្រភព​ដដែល​បន្ត​ថា​ ​មិន​មែន​ស្មាតហ្វូន​ក្រោយ​ទាំង​អស់​របស់​ ​Nokia​ ​បំពាក់​ឈីប​របស់​ ​Xiaomi​ ​នោះ​ទេ​ ​គឺ​មាន​ប្រើ​តែ​ម៉ូដែល​តម្លៃ​មធ្យម​ចុះ​ក្រោម​ប៉ុណ្ណោះ​ ​ខណៈ​ម៉ូដែល​កំពូល​ៗ​ ​គឺ​ប្រើ​បន្ទះ​ឈីប​ផ្ទាល់​ខ្លួន។

ទន្ទឹម​នោះ​ ​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ការ​​សម្រេច​ប្រើ​ឈីប​របស់​​ ​Xiaomi​ ​នេះ​ ​ក៏​ព្រោះ​តែ​ ​Nokia​ ​ចង់​បង្កើន​ទំនាក់​ទំនង​ជា​មួយ​ក្រុមហ៊ុន​ចិន​ ​ដើម្បី​ជា​ឱកាស​ងាយ​ស្រួល​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​ទីផ្សារ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នេះ៕

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម