ក្រុម​ភេរវក​នៅ​ហ្វីលីពីន កាត់​ក្បាល​អ្នកនេសាទ​វៀតណាម ២នាក់

  • 2017-07-06 01:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាប់ខ្មាំង​ជនជាតិ​វៀតណាម​ចំនួន ២​នាក់ ត្រូវ​បាន​សម្លាប់​ដោយ​កាត់​ក្បាល​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ Abu Sayyaf កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ក្នុង​ខេត្ត Basilan លើ​កោះ Mindanao ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។

ចំណាប់​ខ្មាំង​ទាំង​ពីរ​រូប​នោះ មាន​ឈ្មោះ​ថា Hoang Trung Thong និង Hoang Va Hai ដែល​ជា​សមាជិកក្នុង​ចំណោម​សមាជិក ៦​នាក់ បម្រើ​ការ​លើ​កប៉ាល់​ដឹក​ទំនិញ​របស់​វៀតណាម MV Royal 16 ។ ពួកគេ​ត្រូវ​បាន​ក្រុម​ខាងលើ​ចាប់​ខ្លួន តាំង​ពី​ខែ​វិច្ឆិកានៅ​ក្បែរ​ខេត្ត Basilan ។

សាក​សព ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច បាន​ប្រទះ​ឃើញ​នៅ​ក្នុង​លំនៅឋាន​ក្នុង​ភូមិ Tumahubong ទី​ក្រុង Sumisip ខេត្ត Basilan ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​បន្ទាយ​របស់​ក្រុម Abu Sayyaf ។

មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ លោក​ឧត្តមសេនីយ៍ឯក Carlito Galvez បាន​ឲ្យដឹង​ថា កងកម្លាំង​របស់​លោក​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង​ទាំងអស់​ដែល​ត្រូវ​បាន​ចាប់​ដោយ​ក្រុម​ខាងលើ។ គេ​ជឿ​ថា ជនជាតិ​វៀតណាម​ចំនួន ៣នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ក្រុម​នេះ​នៅឡើយ​។ ចំណែក​ម្នាក់​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ កាលពី​ខែមុន៕

អត្ថបទ៖ KleyKley

អត្ថបទពេញនិយម