អីយ៉ាស់! G-Devith និង​ ទេព បូព្រឹក្ស ពាក់​អាវ​គូ​ស្នេហ៍ទៅ​មើលការ​ប្រគំ​តន្រ្តី G-Dragon

  • 2017-07-06 02:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគុំ​តន្ត្រី​របស់​តារា​ចម្រៀង​ K-Pop G-Dragon ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ថៃ នឹង​ចាប់​ផ្ដើម​ជា​ផ្លូវការ​ហើយ​ថ្ងៃ​ស្អែក​នេះ។ ហើយ​ទំនង​ជា​មាន​វត្តមាន​តារា​ខ្មែរ​ដែល​គាំទ្រ​វិស័យ​ចម្រៀង​កូរ៉េ​២​រូប​ចូល​រួម​ដែរ។

ក្នុង​នោះ​តារា​រ៉េប​របស់ហង្ស​មាស​ធ្លាប់​ប្រាប់ Sabay ថា​ លោក​ប្រាកដ​ជា​ទៅ​ចូល​រួម​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់ G-Dragon នៅ​ថៃជាក់​ជា​មិន​ខាន​ ។ ស្របពេល​ដែល​មួយ​រយៈ​មុន​នេះ បូព្រឹក្ស ក៏​ធ្លាប់​ប្រកាស​លក់​សំបុត្រ​ចូល​រួម​ទស្សនា​ខាងកម្មវិធី​ខាង​លើ​នេះដែរ។

ហើយ​ព្រឹក​នេះ អ្នក​ចម្រៀង​ដែល​ប្រកាស​ថា​ខ្លួន​ជា​អ្នក​គាំទ្រ CL បាន​បង្ហោះ​រូប​ថត​ អ្នក​ទាំង​២​ស្លៀក​សំលៀក​បំពាក់​ដូច​គ្នា​ជា​មួយ​សារ​មួយ​ថា "See You Soon Thailand "។

តារាង Tour Concert របស់ GD

ចុចអាន

អត្ថបទ៖ សុខណា

រូប​ភាព៖ FB ទេព បូព្រឹក្ស

អត្ថបទថ្មី