ក្រុមហ៊ុន​​លក់​ ​Bitcoin​ ​​ដ៏​ធំ​​បំផុត​មួយ​ខាត​ជាង​ ​១​ ​លាន​ដុល្លារ​ព្រោះ​ ​...

  • 2017-07-06 03:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bithumb​ ​ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទិញ​លក់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin​ ​ធំ​ជាង​គេ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទើប​ខាត​ជាង​ ​១​ ​លាន​ដុល្លារ​ ​ក្រោយ​គណនី​អតិថិជន​មួយ​ចំនួន​ធំ​របស់​ពួក​គេ​ត្រូវ​បាន​ ​Hack។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ទីភ្នាក់ងារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ​Yonhup​ ​បង្ហាញ​ថា​ក្រុម​ ​Hacker​ ​គឺ​បាន​វាយ​លុក​ចូល​ក្នុង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ក្រុមហ៊ុន​តាម​រយៈ​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក​ ​ហើយ​ទិន្នន័យ​ដែល​ ​Hacker​ ​យក​បាន​ ​គឺ​ឈ្មោះ​ ​អាសយដ្ឋាន​ ​និង​លេខ​ទំនាក់ទំនង​របស់​អតិថិជន​ប្រមាណ​ ​៣១ ៨០០​ ​គណនី។

មិន​ត្រឹម​តែ​ជា​អ្នក​លក់​ ​Bitcoin​ ​ធំ​ជាង​គេ​ប្រចាំ​កូរ៉េ​ខាង​ត្បូង​ ​Bithumb​ ​គឺ​ជា​ក្រុមហ៊ុន​ទិញ​លក់​រូបិយប័ណ្ណ​ប្រភេទ​នេះ​ធំ​ជាង​គេ​បំផុត​ទី​ ​៤​ ​ក្នុង​លោក​ ​ដែល​ក្ដាប់​ទីផ្សារ​ប្រមាណ​ ​២០%​ ​និង​ជា​ភ្នាក់ងារ​ទិញ​លក់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Ethereum​ ​ធំ​បំផុត​ក្នុង​លោក៕

ចុចអានបន្ត ​៖

ប្រភព៖ thehackernews | Yonhapnews   ប្រែ​សម្រួល៖ រដ្ឋ