មិនធម្មតាទេ! តារា​កម្ពុជា ៤រូប ​ស្កាត់​​ទៅ​​មើល​ការ​ប្រគំ​តន្ត្រី G-Dragon ដល់​ថៃ

  • 2017-07-07 03:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​សមត្ថភាព​​មេក្រុម​ចម្រៀង BIGBANG បាន​ក្ដោប​​​ប្រជាប្រិយភាព​ទាំង​អាស៊ី និង អឺរ៉ុប ហើយ​ជាក់​ស្ដែង​ថ្ងៃ​នេះ G-Dragon មក​ធ្វើ​ការ​ប្រគំតន្ត្រី​នៅ​​ប្រទេស​ថៃ ​បរិវេណ​ Impact Arena ដោយ​ក្នុង​នោះ​ដែរ​តារា​កម្ពុជា​៤​រូប​បាន​ទៅ​ចូល​រួម​ទស្សនា​ការ​ប្រគំតន្ត្រី​នេះ​ផង​ដែរ បើ​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ពួក​គេ៕

តារាកម្ពុជា​ទាំង​៤​រូប​មាន​ដូច​ជា៖

១. តារា​សម្ដែង និង ម៉ូដែល ឡុង តេង បាន​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Instagram ថា​គេ​នឹង​ទៅ​ចូល​រួម​ការ​ប្រគំ​តន្ត្រី​របស់ GD នៅ​ឯ​ប្រទេស​ថៃ។

រូប៖ Rooster_Kool

២. តារា​សម្ដែង​និង​តារា​ចម្រៀង រ៉ាយូ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Facebook ថា​គេ​នឹង​ចូល​រួម​ការ​ប្រគំ​តន្ត្រី​នេះ​ដូចគ្នា។

រូប៖ Rooster_Kool

៣. ទេព បូព្រឹក្ស និង G-Devith អ្នក​ទាំង​២​​ធ្លាប់​បាន​បញ្ជាក់​មក Sabay ថា​ពួក​គេ​ក៏​​នឹង​ចូល​រួម​​ World Tour Concert របស់ ម្ចាស់បទ "Untitled, 2014” នេះ​ដែរ។

អ្នក​គាំទ្រ​ទាំង​អស់​ដឹង​ថា​តារា​កម្ពុជា​រូប​ណា​នឹង​ចូល​រួម​ទៀត​ទេ ចែក​រំលែក​ជាមួយ​ Sabay ទាំង​អស់​គ្នា៕

ចុចអាន

​​​

អត្ថបទ៖ Samedy