Scooter ទំនើប​របស់​ BMW សក្ដិសម​បំផុត​សម្រាប់​ទីក្រុង​ឧស្សាហ៍​ស្ទះ​ផ្លូវ

  • 2017-07-09 02:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW មិន​ត្រឹម​តែ​ផលិត​រថយន្ត​ និង ម៉ូតូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ផលិត​ Scooter អេឡិចត្រូនិក​ទំនើប​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ទីក្រុង​ឧស្សាហ៍​ស្ទះ​ផ្លូវ និង មាន​សភាព​តូច​ចង្អៀត​ទៀត​ផង។

Scooter ថ្មី​ដែល​ BMW ទើប​បង្ហាញ​ចេញ​ថ្មីៗ​នេះ​មាន​ឈ្មោះ​ថា X2City ដោយ​មាន​បំពាក់​អាគុយ​​កម្លាំង ៤០៨ វ៉ាត់​ម៉ោង​ និង មាន​ម៉ូទ័រ​អាច​បើក​បរ​ក្នុង​ល្បឿន​ដល់​ ២៤ គ.ម/ម៉។ Scooter នេះ​អាច​ជិះ​បាន​ចម្ងាយ​ ២៩ គ.ម សម្រាប់​ការ​សាក​បំពេញ​ម្ដង​ត្រូវ​ការ​ពេល​ប្រមាណ​ ៣០ នាទី។ អ្វី​ដែល​ពិសេស​នោះ​នៅ​លើ Scooter ​​ថែម​មាន​បំពាក់​រន្ធ​ micro-USB សម្រាប់​សាក​បញ្ចូល​ថ្ម​ទូរសព្ទ​ទៀត​ផង។

X2City មាន​ទម្ងន់​​ប្រមាណ​ ២០ គីឡូក្រាម​ និង អាច​បត់​ចូល​គ្នា​បាន​ ហេតុ​នេះ​ងាយ​ស្រួល​ទុក​ដាក់​ណាស់។ យ៉ាងណាក្ដី​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​នោះ​គឺ​តម្លៃ​ Scooter នេះ​​​ថ្លៃ​ដល់​ ២ ៨៥៥ ដុល្លារ​ឯណោះ៕​​​​​​

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី