តោះ​ ​មក​ស្គាល់​កំពូល​អ្នក​ផលិត​បច្ចេកវិទ្យា​ ​AI​ ​របស់​ចិន

  • 2017-07-10 02:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AI​ ​មាន​ពាក្យ​ពេញ​ថា​ ​Artificial Intelligence​ ​ដែល​ជា​បច្ចេកវិទ្យា​សម្រាប់​បង្កើត​ម៉ាស៊ីន​ ​ឬ​កម្មវិធី​ឲ្យ​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការ​គិត​ ​ស្រដៀង​ទៅ​នឹង​សមត្ថភាព​គិត​របស់​មនុស្ស​ ​ហើយ​រដ្ឋាភិបាល​ប្រទេស​ចិន​ ​រួម​នឹង​វិស័យ​ឯកជន​របស់​ពួក​គេ​បាន​បោះ​ទុន​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​លើ​ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ ​AI។ ខាងក្រោម​នេះ​ ​គឺ​ជា​បុគ្គល​សំខាន់​ៗ​ដែល​កំពុង​ដឹក​នាំ​ឲ្យ​បច្ចេកវិទ្យា​ ​AI​ ​របស់​ចិន​ ​កាន់​តែ​ជឿន​លឿន​ ​៖

១) លោក​ ​KAI-FU LEE​ ​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ ​Sinovation Ventures​ ​និង​ជា​អតីត​ប្រធាន​ក្រុមហ៊ុន​ ​Google​ ​ប្រចាំ​ប្រទេស​ចិន។ លោក​ ​Kai-Fu Lees​ ​ជា​អ្នក​ដឹកនាំ​កំពូល​មួយ​រូប​លើ​ផ្នែក​បច្ចេកវិទ្យា​ដែល​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​ ​ហើយ​ធ្លាប់​មាន​បទពិសោធន៍​ពី​បណ្ដាល​ក្រុមហ៊ុន​ធំ​រួម​មាន​ ​Apple, Microsoft និង Google។ គាត់​បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​ ​Columbia University​ ​និង​បណ្ឌិត​ពី​សកលវិទ្យាល័យ​ ​Carnegie Mellon ។

២) លោក​ ​QI LU​ ​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​ ​Baidu​ ​ដែល​ទទួល​បន្ទុក​រៀបចំ​យុទ្ធសាស្ត្រ​ក្នុង​ការ​ជំរុញ​បច្ចេកវិទ្យា​ ​AI​ ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ គាត់​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​ ​Fudan។

៣) លោក​ ​HAIFENG WANG​ ​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​បច្ចេកវិទ្យា​ ​AI​ ​នៅ​ក្រុមហ៊ុន​ ​Baidu​ ​ហើយ​ជា​អ្នក​គ្រប់គ្រង​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​ ​Baidu, បន្ទប់​ពិសោធន៍​ ​Big Data, មន្ទីរ​ពិសោធន៍​នៅ​តំបន់​ ​Silicon Valley, បន្ទប់​ពិសោធន៍​ ​Augmented Reality,​ ​Natural Language Unit, AI Platform Unit​ ​និង​ផ្នែក​ផ្សេងៗ​ទៀត​។ លោក​ ​WANG​ ​ក៏​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ ​Harbin​ ​ដែល​ជា​កន្លែង​គាត់​បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ​, បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​និង​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​។

៤) លោក TONG ZHANG ជា​នាយក​ប្រតិបត្តិ​នៃ​មន្ទីរ​ពិសោធន៍​ ​AI​ ​នៅ​ក្រុមហ៊ុន​ ​Tencent។ Tong Zhang​ ​បាន​ចាកចេញ​ពី​ ​Baidu​ ​ទៅ​ក្រុមហ៊ុន​ ​Tencent​ ​កាល​ពី​ឆ្នាំ​ ​២០១៦​ ​ហើយ​គាត់​ធ្លាប់​ជា​ប្រធាន​បន្ទប់​ពិសោធន៍​ ​Big Data, ធ្លាប់​ធ្វើការ​នៅ​ក្រុមហ៊ុន IBM និង Yahoo និង​ធ្លាប់​ជា​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ ​Rutgers។

៥) លោក JINGREN ZHOU ជា​ប្រធាន​អ្នក​វិទ្យាសាស្ត្រ​ ​និង​ជា​អនុប្រធាន​នៃ​ ​Alibaba Cloud នៅ​ក្រុមហ៊ុន Alibaba។ មុន​ពេល​ចូលរួម​ជា​មួយ​ក្រុមហ៊ុន​ Alibaba លោក Zhou គឺ​ជា​អ្នក​គ្រប់គ្រង​ផ្នែក​វិស្វកម្ម​របស់​ក្រុមហ៊ុន​ Microsoft ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​បង្កើត​ប្រព័ន្ធ​គណនា​ទិន្នន័យ​ដ៏​ធំ​មួយ​ដែល​អាច​ប្រើប្រាស់​បាន​លើ​ Windows, Microsoft Office និង​ Bing។ លោក Zhou​ ​បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ចិន​ ​និង​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកលវិទ្យាល័យ​ ​Columbia។

៦) លោក JIEPING YE​ ​ជា​ប្រធាន​នៅ Di Di Research។

  • Di Di Research​ ​គឺ​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​វិភាគ​តម្រូវការ​, កាត់​បន្ថយ​ផល​ប៉ះពាល់​ ​និង​បង្កើត​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​។ លោក​ Jieping Ye បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​គណិតវិទ្យា​ពី​សាកលវិទ្យាល័យ​ Fudan ក្នុង​ប្រទេស​ចិន​ និង​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​ ​University of Minnesota​ ​របស់​អាមេរិក​ ​ហើយ​បច្ចុប្បន្ន​ជា​អ្នក​ដឹកនាំ​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​វិស្វករ​ទិន្នន័យ​ Di Di។

៧) លោក​ YUANQING LIN ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Baidu

  • Yuanqin Lin គ្រប់គ្រង​មន្ទីរ​ពិសោធន៍​របស់​ក្រុមហ៊ុន​ ​Baidu ដែល​រួម​មាន​មន្ទីរ​ពិសោធន៍​ ​Silicon Valley AI (SVAIL), មន្ទីរ​ពិសោធន៍​ Big Data(BDL), មន្ទីរ​ពិសោធន៍​ Augmented Reality (ARL) និង​ Institute of Deep Learning (IDL) ។ Yuanqin Lin បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​វិស្វកម្ម​អុបទិក​ពី​សាកលវិទ្យាល័យ​ ​Tsinghua​ និង​បណ្ឌិត​ផ្នែក​វិស្វកម្ម​អេឡិចត្រូនិក​ពី​សាកលវិទ្យាល័យ​ Pennsylvania។

៨) *លោក PINPIN ZHU ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Xiaomi។

  • លោក Pinpin Zhu បាន​ចូលរួម​បង្កើត​ Chatting Robot System និង​ SMS Robot System ដែល​បាន​ជំរុញ​ឲ្យ​បច្ចេកវិទ្យា​របស់ Xiaomi កាន់​តែ​ខ្លាំង​។ លោក​ Zhu ក៏​ជា​បណ្ឌិត​វិទ្យាសាស្ត្រ​នៅ Chinese Academy of Sciences ហើយ​ត្រូវ​បាន​តែងតាំង​ជា​គណៈកម្មាធិការ China National Information Technology Standardization និង​បាន​ទទួល​ពាន​រង្វាន់​ជាច្រើន​។

៩) លោក WEI XU ជា​អ្នក​វិទ្យាសាស្ត្រ​ល្បី​ឈ្មោះ​នៅ​ក្រុមហ៊ុន​ Baidu។

  • គាត់​ត្រូវ​បាន​គេ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្កើត​បច្ចេកវិទ្យា​ ​PaddlePaddle​ ​ដែល​មាន​សមត្ថភាព​រុករក​, កំណត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​, ការ​ចាត់​ថ្នាក់​រូបភាព​, ការ​បកប្រែ​ ​និង​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ។ លោក Xu បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ ​Tsinghua​ ​និង​អនុបណ្ឌិត​ពី​ ​Carnegie Mellon ហើយ​កាល​ពី​មុន​គាត់​ធ្លាប់​ជា​អ្នក​ស្រាវជ្រាវ​នៅ​ NEC Labs និង​ Facebook។

១០) លោក WANLI MIN ជា​ប្រធាន Data Scientist នៅ​ក្រុមហ៊ុន Alibaba។

  • Wanli Min ដឹកនាំ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​artificial intelligence system របស់​ Alibaba Cloud (Aliyun) ដែល​មាន​ឈ្មោះ​ថា​ Little Ai ។ លោក​ Min បាន​ចូល​រៀន​នៅ​អាយុ​ ​១៤​ ​ឆ្នាំ​ហើយ​បាន​ទទួល​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ចិន​ និង​បណ្ឌិត​ផ្នែក​ស្ថិតិ​ពី​សាកលវិទ្យាល័យ​ ​Chicago។

១១) លោក KUN JING ជា​អ្នក​គ្រប់គ្រង​ទូទៅ​របស់​ ​Duer​ ​នៅ​ក្រុមហ៊ុន​ Baidu។

  • Duer របស់​ Baidu ដូច​ទៅ​នឹង​ Siri របស់​ក្រុមហ៊ុន​ Apple, Alexa របស់​ ​Amazon, Cortana​ ​របស់​ ​Microsoft​ ​និង​ ​Assistant​ ​របស់​ ​Google។ មុន​ពេល​ចូល​រួម​ជាមួយ​ Baidu លោក​ Jing គឺ​ជា​នាយក​ R & D របស់​ក្រុមហ៊ុន​ Microsoft ហើយ​បាន​បង្កើត​ Xiaoice ជា​ Chatbot ដ៏​ពេញ​និយម​ដែល​បាន​ដំណើរការ​លើ​ WeChat របស់​ក្រុមហ៊ុន​ Tencent និង​ Weibo របស់​ Sina ។

១២) លោក​ DONG YU ជា​អនុប្រធាន​នៃ​មន្ទីរ​ពិសោធន៍​បច្ចេកវិទ្យា​ ​AI នៅ​ក្រុមហ៊ុន​ Tencent​ ​ដែល​ផ្ដោត​លើ​ការ​ស្រាវជ្រាវ  ​Speech recognition និង​Natural language understanding។ លោក​ Yu ធ្លាប់​ជា​អ្នក​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​រូប​នៅ​ក្រុមហ៊ុន​ Microsoft។ គាត់​បាន​ទទួល​បរិញ្ញាបត្រ​វិស្វកម្ម​អេឡិចត្រូនិក​ពី​សាកលវិទ្យាល័យ​ ​Zhejiang​ ​និង​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកលវិទ្យាល័យ​ ​Idaho។

១៣) លោក ADAM COATES ជា​នាយក​នៃ​មន្ទីរ​ពិសោធន៍​ AI​ ​របស់​ ​Baidu​ ​ប្រចាំ​តំបន់​ ​Silicon Valley។

  • លោក​ Coates បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកលវិទ្យាល័យ​ Stanford និង​បាន​ធ្វើការ​លើ​ Computer vision សម្រាប់​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​, Deep learning សម្រាប់​ Speech recognition និង​ Machine learning សម្រាប់​ឧទ្ធម្ភាគចក្រ​។ នៅ​ Baidu គាត់​បាន​ធ្វើការ​លើ​ DeepSpeech ដែល​ជា speech recognition និង​ ​Transcription engine ដែល​ដំណើរការ​ដូច​ជា​អ្នក​និយាយ​ភាសា​ចិន​ដើម​កំណើត​ ​និង​ ​DeepVoice ជា text-to-speech synthesis engine ដែល​បង្កើត សំឡេង​មនុស្ស ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​។

១៤) លោក KAI YU ជា​ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Horizon Robotics។

  • Kai Yu បាន​ចាក​ចេញ​ពី Baidu ដើម្បី​ចាប់​ផ្តើម​ការងារ​ថ្មី​នៅ​ក្រុមហ៊ុន​ Horizon Robotics ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​។ បេសកកម្ម​របស់ Yu គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android របស់​មនុស្ស​យន្ត​ ដែល​ជា​ប្រព័ន្ធ​ AI ដ៏​ធំ​អាច​ប្រើប្រាស់​លើ​គ្រប់​ smart devices។ ក្រុមហ៊ុន​ Horizon មាន​គោល​បំណង​សម្រួល​ AI ទៅ​គ្រប់​ផ្នែក​នៅ​ក្នុង​ពិភព​រូបវន្ត​។ លោក Yu បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ  និង​អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​អគ្គិសនី​ពី​សាកលវិទ្យាល័យ Nanjing និង​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកលវិទ្យាល័យ​ Ludwig-Maximilians Universitat Munchen ក្នុង​ប្រទេស​អាល្លឺម៉ង់​។

១៥) លោក​ JING WANG ជា​អតីត​អនុប្រធាន​ជាន់​ខ្ពស់​នៃ​វិស្វកម្ម នៅ​ក្រុមហ៊ុន​ Baidu។

  • មុន​ពេល​ចូលរួម​ជា​មួយ​ Baidu លោក Wang គឺ​ជា​អនុប្រធាន​ផ្នែក​វិស្វកម្ម​របស់​ ​Google​ ​ប្រចាំ​ទីក្រុង​សៀងហៃ​ ​ក៏​ដូច​ជា​អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ eBay នៅ​ប្រទេស​ចិន​ ​និង​ជា​អ្នក​គ្រប់គ្រង​ទូទៅ​របស់​ R & D ។ គាត់​បាន​ទទួល​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ចិន​ និង​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី Chinese Academy of Sciences។

១៦) លោក BO ZHANG ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ​និង​បច្ចេកវិទ្យា​នៃ​សាកលវិទ្យាល័យ​ Tsinghua។

  • លោក  Wei Li មាន​ស្នាដៃ​គួរ​ឲ្យ​កត់​សម្គាល់​លើ​ការងារ​ ​Robotic​ ​និង Motion planning, probabilistic logic neural networks (PLN), និង​ ​Machine learning algorithms។ Wei Li ត្រូវ​បាន​ជ្រើសរើសឲ្យ​ធ្វើ​ជា​សហ​ដឹកនាំ​នៅ​ ​National Engineering Laboratory of Deep Learning ដែល​ទទួល​បាន​មូលនិធិ​ពី​រដ្ឋាភិបាល​។ គាត់​គឺជា​សមាជិក​នៃ Chinese Academy of Sciences ហើយ​បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក Automatic Control ពី​សាកលវិទ្យាល័យ​ Tsinghua។

១៧) អ្នកស្រី HUA WU ជា​ប្រធាន​បច្ចេកទេស​នៃ​ NLP Group នៅ​ក្រុមហ៊ុន​ Baidu។

  • លោកស្រី​ Hua Wu បាន​រួម​ចំណែក​ជា​ច្រើន​លើ​ Natural language processing (NLP), Dialogue systems, and Neural machine translation (NMT) ក្នុង​រយៈ​ពេល​ ​៧​ ​ឆ្នាំ​នៅ​ ​Baidu ។ លោកស្រី Wu ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ពី​ ​Chinese Academy of Sciences ​និង​ជា​សហប្រធាន  Academic AI conferences ដូចជា​ ACL និង IJCAI ។

១៨) លោក WEI LI ជា​ប្រធាន​ ​និង​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​ Beihang។

  • លោក​ Wei Li ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សហ​ប្រធាន​នៃ​ ​National Engineering Laboratory of Deep Learning របស់​ប្រទេស​ចិន​។ គាត់​គឺ​ជា​សមាជិក​នៃ  Chinese Academy of Sciences  និង​ជា​ប្រធាន​សាកលវិទ្យាល័យ​ Beihang ។ លោក​ ​Li​ ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គណិតវិទ្យា​ ​និង​មេកានិច​នៅ​សាកលវិទ្យាល័យ​ប៉េកាំង​ ​និង​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកលវិទ្យាល័យ​ ​Edinburgh។

១៩) លោក HONGBIN ZHA ជា​សាស្ត្រាចារ្យ​នៃ Machine Learning នៅ​សាកលវិទ្យាល័យ Peking។

  • លោក Hongbin Zha ជា​អ្នក​ស្រាវជ្រាវ​ ​ជា​សាស្ត្រាចារ្យ​ ​និង​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ស្រាវជ្រាវ​បច្ចេកវិទ្យា​ ​ Machine Perception​ ​នៅ​សកលវិទ្យាល័យ​ប៉េកាំង​ ​ដែល​សហការ​ជាមួយ​ Microsoft Research Asia។ គាត់​បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ​វិស្វកម្ម​អេឡិចត្រូនិក​ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ Hefei នៅ​ប្រទេស​ចិន​ ​និង​សញ្ញាប័ត្រ​អនុបណ្ឌិត​ ​និង​បណ្ឌិត​ផ្នែក​វិស្វកម្ម​អេឡិចត្រូនិក​មក​ពី​សាកលវិទ្យាល័យ​ Kyushu នៅ​ប្រទេស​ជប៉ុន​។

២០) លោក YUNJI CHEN ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កុំព្យូទ័រ​។

  • លោក Chen បាន​ចូល​រៀន​មហាវិទ្យាល័យ​នៅ​អាយុ​ ​១៤​ឆ្នាំ​ហើយ​បាន​បញ្ចប់​ ​បណ្ឌិត​​ ត្រឹម​អាយុ​ ២៤ ឆ្នាំ។ គាត់​ជា​ប្រធាន​ស្ថាបត្យករ​នៃ Godson-3C ជា​ Microprocessing chip ដែល​កាត់​បន្ថយ​តម្រូវ​ការ​ថាមពល​សម្រាប់​កុំព្យូទ័រ​ដើម្បី​សម្គាល់​វត្ថុ​ ​និង​ការ​បក​ប្រែ​ភាសា ហើយ​កំពុង​អភិវឌ្ឍ​ ​Cambricon, brain-inspired processor chip។ ក្រុម​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ Chen និង​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ​ Tianshi Chen ដែល​ជា​សាស្ត្រាចារ្យ​ក្មេងៗ​ពីរ​រូប​នៅ Chinese Academy of Sciences។

បុគ្គល​សំខាន់​ៗ​ទាំង​នេះ​ ​រួម​នឹង​អ្នក​ជំនាញ​ជា​ច្រើន​ផ្សេង​ទៀត​របស់​ប្រទេស​ចិន​ ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​ ​AI​ ​របស់​ប្រទេស​នេះ​កាន់​តែ​ជឿនលឿន​ ​ខណៈ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ​សម្រេច​កំណត់​ផលិត​បច្ចេកវិទ្យា​នេះ​ឲ្យ​ដើរ​លើស​អាមេរិក៕

ចុចអានបន្ត ៖

ប្រភព៖ TopBots   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី