Porsche​ ​ផលិត​ម៉ូនីទ័រ​តម្រូវ​ចិត្ត​អ្នក​ស្រលាញ់​កុំព្យូទ័រ

  • 2017-07-10 08:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ឡាន​ ​Porsche​ ​របស់​អាល្លឺម៉ង់​ ​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ ​AOC​ ​របស់​កោះ​តៃវ៉ាន់​ក្នុង​ការ​ចេញ​លក់​ម៉ូនីទ័រ​កុំព្យូទ័រ​ដែល​មាន​រូបរាង​ពិសេស​ ​និង​ផលិត​ក្រោម​បច្ចេកវិទ្យា​ដ៏​ទំនើប។

ម៉ូនីទ័រ​ដែល​ផលិត​ដោយ​ការ​សហការ​នៃ​ក្រុមហ៊ុន​ទាំង​ពី​នេះ​មាន​ម៉ូដែល​ ​AOC​ ​PDS​ ​ហើយ​រចនា​ម៉ូដ​ដោយ​អ្នក​ជំនាញ​ច្នៃ​ម៉ូដ​របស់​ ​Porshce​ ​លំនាំ​តាម​រាង​នៃ​ម៉ូនីទ័រ​កំពូល​ៗ​របស់​ ​AOC​ ​ដែល​មាន​គេម​អេក្រង់​តិច​ ​និង​ស្រោប​​ដោយ​អាលុយមីញ៉ូម​ដ៏​ទាក់ទាញ។

AOC PDS​ ​មាន​ផលិត​ចេញ​ជា​ ​២​ ​ប្រភេទ​ ​គឺ​ម៉ូដែល​ ​២៤​ ​អ៊ីញ​ ​(PDS241)​ ​តម្លៃ​ ​១៩៩​ ​ដុល្លារ​ ​និង​ម៉ូដែល​ ​២៧​ ​អ៊ីញ​ ​(PDS271)​ ​តម្លៃ​ ​២៤៩​ ​ដុល្លារ។ AOC PDS​ ​ជា​ម៉ូនីទ័រ​ដែល​បង្ហាញ​រូប​មាន​កម្រិត​ពណ៌​ច្បាស់​ដល់​ ​១០០%​ ​ស្រប​តាម​បច្ចេកវិទ្យា​ ​sRGB​ ​និង​ ​៩០%​ ​តាម​ស្តង់ដារ​ ​NTSC​ ​ហើយ​នៅ​មាន​បច្ចេកវិទ្យា​ ​LowBlue Mode​ ​និង​FlickerFree​ ​ដែល​អ្នក​ប្រើប្រាស់​អាច​មើល​រូបភាព​ក្នុង​អេក្រង់​យ៉ាង​ច្បាស់​ទោះ​ជា​នៅ​បញ្ឆិត​ក៏​ដោយ៕

ចុចអានបន្ត ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ