អេមណាស់! Original Song ខ្មែរ​ដែល​ថត​ដូច​រឿង​ហុងកុង​ចេញ​ MV​ ផ្លូវការហើយ(វីដេអូ)

  • 2017-07-11 03:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​"អោយ​តែ​គិត​ចេះ​តែ​ចង់​យំ" របស់​ផលិតកម្ម Galaxy ដែល​​ល្បី​ថត​ដូច​រឿង​ចិន​ហុង​កុង ដោយ​ប្រើ​​សុទ្ធតែ​ឧទ្ធម្ភាគចក្រ មាន​ឈុត​វាយតប់ ហើយ​ចំណាយ​ពេល​ថត​ជិត​ស្មើ​ភាពយន្ត​១រឿង​នោះ សម្រេច​ចេញ​ Full MV ជា​ផ្លូវ​ការ​ហើយ​ថ្ងៃ​នេះ។

បទ​ចម្រៀង​១បទ​នេះ​ជា​ការ​តែង​និពន្ធ​បទ​ភ្លេង ណាំ ប៊ុណ្ណារ័ត្ន និពន្ធ​ទំនុក​ច្រៀង ដោយ​លោក ឡេង ណាវ៉ាត្រា ​ដឹង​នាំ​ការ​សម្ដែង​ដោយ B-Vongsa ច្រៀង​ដោយ លោក ម៉ារ៉ា ប៊ុណ្ណា និង លោក ឡេង ណាវ៉ាត្រា។

តាម​ការ​ឲ្យ​ដឹង​ពី​ ណាវ៉ាត្រា ដែល​​ជា​ចាងហ្វាង​ផលិតកម្ម Galaxy បាន​ឲ្យ​ដឹង​ថា ​ចម្រៀង​មួយ​បទ នេះ​ចំណាយ​ពេល​ថត ៥ថ្ងៃ គឺ​ស្ទើរ​ស្មើ​នឹង​ភាពយន្ត​មួយ​រឿង ជាក់​ស្ដែង​ខ្សែ​ភាពយន្ត​មុន​របស់​លោក ថត​៩​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ចំពោះ​​ការ​ចំណាយ​វិញ គឺ​រហូត​ដល់​ទៅ ៧០០០​ដុល្លារ​អាមេរិក។

បទ​"អោយ​តែ​គិត​ចេះ​តែ​ចង់​យំ" ​ធ្លាប់​បាន​បញ្ចេញ​ Trailer ម្ដង​​​រួប​មក​ហើយ​កាល​​ជាង​២ខែ​មុខ ដោយ​មក​ទល់​ថ្ងៃ​នេះ​​មាន​អ្នក​ចូល​មើល​ជាង​លាន​ដង​​​រួច​ហើយ។ ​

ដើម្បី​កាន់​តែ​ច្បាស់​ថា​បទ​ចម្រៀង​ខាង​លើ ឡូយ ប៉ុណ្ណា តោះ...ទស្សនា​​Foll MV​ទាំង​អស់​គ្នា!

អត្ថបទ៖ ស៊ុនហ៊ួត