"រៀបការ​ឡូយ អស់​លុយ​តិច" កុំ​ភ្លេច​ពិព័រណ៍​អាពាហ៍ពិពាហ៍

  • 2017-07-11 08:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"រៀបការ​ការ​ឡូយ​ អស់​លុយតិច" គឺ​ជា​ប្រធាន​បទ​សំខាន់ សម្រាប់​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី២ ក្នុង​ឆ្នាំ ២០១៧​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនុស្សារ​រៀបចំ ពិព័រណ៍ បាន​ប្រាប់​ឱ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​មិញ​នេះ​។

ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២ នឹង​ធ្វើ​ឡើង​នៅ​កោះពេជ្រ​នៅ​ថ្ងៃ​ទី ២២ ២៣ ខែ​កក្កដា នេះ​ចាប់​ពី​វេលា​ម៉ោង ៨​ព្រឹក រហូត​ដល់​ម៉ោង​ ៩​យប់​។ លោក សេង ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា ពិព័រណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ នឹង​មាន​ការ​ដើរ​បង្ហាញ​ម៉ូត​សំលៀក​បំពាក់​បែប​ប្រពៃណី បុរាណ សម័យ របស់​កូន​កំឡោះ ក្រមុំ​សម្រាប់​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍​ដ៏​សម្បូរ​បែប​។ លើស​ពី​នេះ​ទៀត​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ក៏​មាន​សម្ដែង​កម្មវិធី​សំខាន់​មួយ​ចំនួន ក្នុង​ពិធី​រៀបអាពាហ៍ពិពាហ៍​ដូចជា ពិធី​ចូល​ម្លប់ របាំ​ជូន​ពរ របាំ​សហសម័យ និង​ការ​ប្រគំ​ភ្លេង​បុរាណ​ជាដើម។

អ្នក​ត្រៀម​ចូល​រោង​ការ​ទាំង​អស់​ អាច​ប្រមូល​បាន​នូវ​គំនិត​ល្អៗ ស្ដី​ពី​ការ​រៀបចំ​មង្គលការ យល់​ដឹង​ពី​របៀប​ក្នុង​ការ​ជ្រើសរើស​សម្ភារៈ និង​ផ្គត់ផ្គង់​សេវាកម្ម​មង្គលការ ទទួល​បាន​ការ​ប្រឹក្សា​យោបល់​ពី​ការ​ដេគ័រ​ឆាក ការ​តុបតែង​លម្អ​កន្លែង​ថត​រូប ការ​តុប​តែង​មុខ​រោង​ជា​ដើម​។ ជា​ពិសេស​នោះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​នឹង​ធ្វើ​ការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ពាក់ព័ន្ធ​នឹង​មង្គលការ​ចាច់​ ១៥% ទៅ ២០%​ ទៀត​ផង។

ពិព័រណ៍​អាពាហ៍ពិពាហ៍​នេះ នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អនាគត គូស្វាមី​ភរិយា ដែល​កំពុង​រៀប​ចំ​មង្គលការ​ក្នុង​ការ​ការ​ជ្រើសរើស​អ្នក​ផ្គត់ផ្គង់​សម្ភារៈ សំលៀកបំពាក់ សំអាងការ​តុបតែង ថត​រូប ពិធីការ​ផ្សេងៗ ឱ្យ​ទទួល​បាន​មង្គលការ​ដ៏​អស្ចារ្យ កាត់​បន្ថយ​ពេល​វេលា និង​ចំណេញ​ថវិកា។ ដូច្នេះ​កុំ​ភ្លេច​ដឹកដៃ​អនាគត​គូ​ជីវិត​ទៅ​កម្មវិធី​នេះ​ទាំង​អស់​គ្នា៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម