ឡុង​ សុភី៖​ ចង់​ស្គាល់​សង្វៀន​នៅ​ថៃ​ ​ជាង​ប្រាក់​តម្លៃ​ខ្លួន ព្រោះបានច្រើនជាង​ខ្មែរមិន​ដល់១០០ដុល្លារ​ផង

  • 2017-07-12 02:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​ដែល​ឧស្សាហ៍​ឃើញ​មុខ​តាម​សង្វៀន​នានា​ស្ទើរ​រាល់​សប្ដាហ៍​ ឡុង​ សុភី​ ថា​ខ្លួន​ពិត​ជា​ចង់​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ព្រោះ​ចង់​ដឹង​ថា​នៅ​តាម​សង្វៀន​ធំៗ​របស់​គេ​វា​ខុស​ប្លែក​ពី​កម្ពុជា​យ៉ាង​ណា។

កីឡាករ​ ឡុង​​ សុភី​

កីឡាករ​ ឡុង​​ សុភី​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ការ​ទៅ​ចូលរួម​ប្រកួត​តាម​សង្វៀន​ធំៗ​នៅ​ប្រទេស​ថៃ​ ខ្លួន​ពិត​ជា​មិន​ធ្លាប់​នោះ​ទេ​ ហើយ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ជា​លើក​ទី១​របស់​ខ្លួន។​ ប៉ុន្តែ​បើ​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​ជាយ​ៗ​ ព្រំប្រទល់​នោះ​ សុភី​ ធ្លាប់​ទៅ​ប្រកួត​បាន​ ២-៣​ដង​ដែរ​ តែ​គ្រាន់​តែ​កម្មវិធី​ប្រដាល់​តូចតាច​ប៉ុណ្ណោះ។​

អ្នក​លេង​ជង្គង់​ខាង​លើ​បន្ត​ថា​ បើ​និយាយ​ពី​ប្រាក់​តម្លៃ​ខ្លួន​របស់​គេ​នា​ការ​ប្រកួត​ថ្ងៃ​ទី១៥​នៅ​ថៃ​នេះ​ មិន​បាន​ច្រើន​នោះ​ទេ​គឺ​លើស​ប្រាក់​តម្លៃ​ខ្លួន​នៅ​កម្ពុជា​ប្រហែល​ជិត​១០០$។​ តែ​អ្វី​ដែល​ជំរុញ​ឲ្យ​ខ្លួន​​ចេញ​ទៅ​ប្រកួត​នៅ​ទី​នោះ​ គឺ​ដោយ​សារ​ចង់​ដឹង​ថា​របៀប​វ៉ៃ​ពិន្ទុ​នៅ​ប្រទេស​ថៃ​នេះ​វា​យ៉ាង​ណា​ សមត្ថភាព​កីឡាករ​ខ្លាំង​ៗ​ដែល​បង្ហាញ​មុខ​កម្មវិធី​ធំៗ​នេះ​វា​កម្រិត​ណា។​

សុភី​ បន្ថែម​ទៀត​ថា​ ជា​ពិសេស​នោះ​លោក​ចង់​ ដឹង​ថា​តើ​អ្នក​ប្រដាល់​ខ្លាំង​ៗ​របស់​ថៃ​ គេ​ហ្វឹកហាត់​ខុស​ពី​កម្ពុជា​យ៉ាង​ណា​ខ្លះ ​ព្រោះ​ថា​វិស័យ​ប្រដាល់​ថៃ​រីកចម្រើន​លំដាប់​ពិភពលោក​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ។​ ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ​អាច​ថា​ ជា​ការ​ល្អ​សម្រាប់​គេ​ដែល​ស្វែង​រក​បទពិសោធន​បន្ថែម​ទៀត​សម្រាប់​អាជីព​ប្រដាល់​របស់​ខ្លួន។​

កីឡាករ ឡុង សុភី អាវខ្មៅ

កីឡាករ​ ឡុង​ សុភី​ ជា​កូន​សិស្ស​លោក​គ្រូ​ ឡុង​ សាលវ័ន្ត​ ហើយ​គេ​ជា​ជើង​ខ្លាំង​និង​ជា​ម្ចាស់​ខ្សែក្រវាត់​ច្រើន​គ្រឿង។​ ជើង​ខ្លាំង​រូប​នេះ​នឹង​ត្រូវ​ឡើង​ប្រឈម​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ Saensatharn​ នៅ​សង្វៀន​ Thai Fight​ ឯ​ប្រទេស​ថៃ ​ថ្ងៃ​ទី១៥ ​កក្កដា​ ២០១៧​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម