មិន​ធម្មតា​​ ទូច ស្រី​ល័ក្ខណ៍ មាន​មហិច្ឆតា​ច្រើន​មហិមាលើ​វិស័យសិល្បៈ

  • 2017-07-12 06:33:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្បុរ​ស្រ​អែម​ស្រស់ មុខ​សឹង​ចាប់​ច្រឡំ​ឥណ្ឌា អ្នក​នាង​ទូច ស្រី​ល័ក្ខណ៍ ពិត​ជា​មាន​ក្ដី​ប្រាថ្នា​ចាប់យក​ជំនាញច្រើន​យ៉ាង​ក្នុង​វិស័យ​សិល្បៈ។​

ម្ចាស់​បទ​​ "សុភមង្គល​មិន​ឋិត​លើ​លុយ​មួយ​មុខ" រូប​នេះ​បាន​ប្រាប់​ Sabay ថា ខ្លួន​មាន​បំណង​ប្រាថ្នា​ច្រើន​យ៉ាង​ក្នុង​វិស័យ​សិល្បៈ​ ហើយ​ពេល​បច្ចុប្បន្ន​នេះ​នាង​កំពុង​តែ​ដើរ​ទៅ​រក​វា​ជា​បណ្ដើរៗ​ហើយ។ ក្នុង​ដំណើរ​ផ្លូវ​នេះ ​ខ្លះ​បាន​ដើរ​ទៅ​ដល់​ហើយ ហើយ​​ខ្លះ​​ទៀត​កំពុង​ត្រៀម​ឆ្ពោះ​ទៅ​រក​វា​។​​​

​​​ អ្នកនាង ទូច ស្រីល័ក្ខណ៍ មិន​គ្រាន់​តែ​ចង់​ធ្វើ​ត្រឹម​តារា​សម្ដែង តារា​ចម្រៀង​​ និង​តារា​បង្ហាញ​ម៉ូដ​​ប៉ុណ្ណោះ​ទេ តែ​ស្រី​​ស្រស់​រូប​នេះ​ថែម​ទាំង​ចង់​រៀន​ច្រៀង​កាត់​សក់​ថែម​ទៀត​ផង។

“ខ្ញុំ​ចង់​ច្រៀង​ច្រើន​ជាង​ ព្រោះ​កាល​ខ្ញុំ​ចូល​សិល្បៈ​ដំបូង​ហ្នឹង ​ខ្ញុំ​ជាប់​លេខ​១ ​ផ្នែក​ចម្រៀង​បុរាណ តែ​បង​ប្អូន​គាត់​ស្គាល់​ខ្ញុំ​តាម​រយៈ​ការ​សម្ដែង​ច្រើន​ជាង​ការ​ច្រៀង អ៊ីចឹង​ខ្ញុំ​ចង់​ចាប់​យក​ទាំង​ច្រៀង​ ទាំង​សម្ដែង ​ទាំង​បង្ហាញ​​ម៉ូដ​ បើ​សិន​ជា​អាច​ខ្ញុំ​នឹង​រៀន​ច្រៀង​កាត់​សក់​ទៀត​​”៕

អត្ថបទៈ ប៉ូ សាគុណ