មក​ស្គាល់​តារា​កូន​កាត់​បរទេស​ ៨រូប កំពុង​អង្រួន​វិស័យ​សិល្បៈ​កម្ពុជា

  • 2017-07-12 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​មាន​តារា​សម្ដែង​​ក៏ដូច​ជា​តារា​ចម្រៀង​ជា​ច្រើន​​​នាក់​ណាស់​ដែល​មាន​ឈាមជ័រ​​​បរទេស ដោយ​អ្នក​ខ្លះ​កាត់​រហូត​ដល់​៣​សាសន៍​ក៏មាន។ ថ្ងៃ​នេះ​ Sabay ​​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ស្គាល់​តារា​ខ្មែរ​កាត់​បរទេស​ចំនួន​ ៨រូប​ដូច​ខាង​ក្រោម។

១/ កញ្ញា ម៉ៃយ៉ា ​៖ ជា​តារា​សម្ដែង នាង​ជា​កូន​ខ្មែរ​កាត់​អាល្លឺម៉ង់ ដែល​ម្ដាយ​នាង​ជា​ជន​ជាតិ​ខ្មែរ ឪពុក​ជា​ជន​ជាតិ​អាល្លឺម៉ង់។

២/ លោក Sullivan Eav ៖ ជា​តារា​សម្ដែង​​កូន​កាត់ ​ខ្មែរ​ អ៉ីតាលី ដោយ​ម្ដាយ​ជា​ខ្មែរ​ ឪពុក​ជា​ជនជាតិ​បារាំង​កាត់​អ៉ីតាលី ។

៣/ លោក សួន រ៉ានីរ៉ាស៊ីនី ៖ ជា​តារា​សម្ដែង​កូន​កាត់​​ខ្មែរ​រុស្ស៊ី ដែល​មាន​ឪពុក​ជា​ជនជាតិ​រុស្សី​ម្ដាយ​ជា​ខ្មែរ។

៤/ អ្នក​នាង ប៊ី រីយ៉ា ៖ ជា​តារា​សម្ដែងកូន​កាត់​​ខ្មែរ​ឥណ្ឌា។

អាន៖ ជុំវិញ ប៊ីរីយ៉ា

៥/ លោក ណាផាត់ជិន ដាវង្ស ហៅ ដែន សក្ដដា ៖ ជា​តារា​សម្ដែង​​ខ្មែរ​កាត់​ថៃ ដោយ​ម្ដាយ​​ជា​ជនជាតិ​ខ្មែរ ឳពុកជនជាតិ​ថៃ។

៦/ លោក តាំង ហ័រណាម ហៅ ប៉ាវផ្លយ ៖ ជា​តារា​សម្ដែង​ និង​ចម្រៀង​ខ្មែរ​កាត់​ថៃ ដោយ​មាន​ឪពុក​ថៃ ម្ដាយ​​ខ្មែរ។

៧/ កញ្ញា ហង្ស ម៉ានីតា៖ ជា​តារា​សម្ដែង​ និង​ម៉ូដែល​ កូន​កាត់​​ខ្មែរ​បារាំង ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជា​ជន​ជាតិ​បារាំង។

៨/ Stella ៖ មានអាយុ​ ១៩​ឆ្នាំ​ ជាតួសម្ដែង ដែល​មាន​ឪពុក​ជា​ជន​ជាតិ​ប៊ុលហ្គារី ​​និង​ម្ដាយ​ជា​ជនជាតិ​ខ្មែរ៕

អាន៖ ជុំវិញ​រឿងរ៉ាវ Stella

អាន៖ ជុំវិញប្រវត្តិរបស់សិល្បករខ្មែរ

អត្ថបទ៖ ស៊ុន ហួត