មួយ​ឈុត​​​ពី ស៊ីន យូប៊ីន សាមញ្ញ​ៗ​មែន​ តែបើដឹង​​តម្លៃ​វិញញាក់​សាច់ហ្មង!

  • 2017-07-12 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​គម្រប់​ខួប​២​ឆ្នាំ​របស់​ស្ថានីយ​ទូរទស្សន៍ PNN នា​ពេល​កន្លង​ទៅ​ តារា​សម្ដែង​វ័យ​ក្មេង​ ស៊ីន យូប៊ីន បាន​បង្ហាញ​ខ្លួន​ជា​មួយ​ឈុត​សាមញ្ញ​មួយ​ឈុត តែ​បើ​ដឹង​ពី​តម្លៃ​វិញ​ពិត​ភ្ញាក់​ផ្អើល​មិន​ខាន។

អ្នក​ចាត់​ការ​ផ្ទាល់​ខ្លួន​របស់​តារា​ស្រី​រូប​នេះ​បាន​បង្ហើប​ថា ឈុត​សំលៀក​បំពាក់​របស់​ យូប៊ីន មើល​ទៅ​ហាក់​សាមញ្ញ​មែន តែ​ថ្លៃ​ថ្នូរ​ ហើយបើ​និយាយ​ពី​តម្លៃ​វិញ​ សរុប​ត្រួសៗ​គឺ​ក្បែរ ៣០០០ ដុល្លារ ឯណោះ។

អ្នក​ចាត់​ការ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ​បន្ត​ថា គ្រាន់​តែ​គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​សុទ្ធដែល​មាន​ដូច​ជា ក្រវិល ខ្សែក និង​ចិញ្ចៀន​នេះ ​មាន​តម្លៃ​សរុប​ជាង​២ពាន់​ដុល្លារ កាបូប​យួរ​ដៃ​ ជិត៤រយ​ដុល្លារ ដែល​សុទ្ធ​តែ​ជា​ម៉ាក់ Jestina របស់​កូរ៉េ ស្បែក​ជើង​កែង​ម៉ាក LYN តម្លៃ​១០០ ដុល្លារ និង​រ៉ូបពណ៌ផ្កាឈូកដ៏​ស្រស់​ស្អាត​តម្លៃ​១០០​ ជា​ម៉ាក​ Love Bonito របស់​សិង្ហបុរី។

ក្នុង​នោះ​ នាង​បញ្ជាក់​ថា ការ​ចំណាយ​ច្រើន​ទៅ​លើ​សម្លៀក​បំពាក់​បែប​នេះ យូប៊ីន ធ្វើ​តែ​សម្រាប់​កម្មវិធី​ធំ​ៗប៉ុណ្ណោះ បើ​សម្រាប់​កម្មវិធី​ធម្មតា​ ឬ ដំណើរ​កម្សាន្ត​វិញ​ នាង​ប្រើ​តែ​សម្ភារៈ​តម្លៃ​សមរម្យ​តែ​ប៉ុណ្ណោះ៕

រូបភាពផ្ដល់ឲ្យ

អត្ថបទ៖ សុខណា