២០​សន្លឹក​ពី Aom&Mike អាច​​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​គិត​ដល់​ន័យ​ជ្រៅ

  • 2017-07-13 06:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដែល​ជា​ដៃ​គូ​ដ៏​ស័ក្ដិសម​ក្នុង​រឿង​ "Kiss Me” Mike Pirath និង​ Aom Sucharat បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បើកភ្នែក​ធំៗ​គ្រប់​គ្នា​ ពេល​ពួកគេ​បង្ហាញ​រូបភាព​ស្និទ្ធស្នាល​បំផុត​ជាមួយ​ឈុត​សិចស៊ី។

អ្នក​គាំទ្រ​​បាន​​ចាប់​គូ​ឲ្យ​អ្នក​ទាំង​២​បន្ទាប់​ពី​ពួក​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ភាគ​ដ៏​ល្បី​គឺ​រឿង​ "Full House"។ ប៉ុន្តែ​នៅ​ពេល​ Mike បាន​ប្រកាស​អំពី​រឿង​កូន​ប្រុស​​របស់​គេ​ជាមួយ​តារា​ម៉ូដែល​ម្នាក់​ ក៏​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្ងាត់​អំពី​ទំនាក់​ទំនង​របស់​គេ​និង Aom។

ប៉ុន្តែ​ថ្មីៗនេះ​ Mike បាន​បង្ហោះ​រូប​ជា​ច្រើន​ជាមួយ​ Aom ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ ដោយសារ​ភាព​ស្និទ្ធស្នាល​ខ្លាំង​ប្រៀប​ដូច​គូស្នេហ៍​ពិតៗ តាម​រយៈ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ពួកគេ​ថត​ឲ្យ​ទស្សនាវដ្ដី​ “Honeymoon Travel Magazine”។

Mike Pirath និង​ Aom Sucharat ​បាន​សម្ដែងរួមគ្នាយ៉ាងលេចធ្លោ​ក្នុងរឿង​ "Full House” ក្នុង​ឆ្នាំ​ ២០១៤ និង​រឿង​ "Kiss Me” ក្នុង​ឆ្នាំ​ ២០១៥ ហើយបាន​ក្លាយ​ជា​ដៃគូ​សម្ដែង​ដ៏​ស័ក្ដិសម​បំផុត​ ហើយ​ត្រូវ​បាន​ម្ចាស់​កម្មវិធី​ និង​ក្រុមហ៊ុន​ជា​ច្រើន​អញ្ជើញ​ពួកគេ​ទាំង​ ២​ក្នុង​នាម​ជា​ដៃគូ​នឹងគ្នា​ ជា​ហូរហែ៕

២០​សន្លឹក​ខាង​ក្រោម​នេះ​អាច​គិត​ដល់​មិត្តភាព​ដ៏​ល្អ​វវាង Aom&Mike៖

ចុចអាន៖

ប្រភព៖ Instagram   ប្រែ​សម្រួល៖ យី សុធារី