តើ U15 កម្ពុជា​ ​បាន​៣​ពិន្ទុ​ទៀត​អត់ ប៉ះ U15 ទីម័រខាងកើត​ល្ងាច​នេះ?

  • 2017-07-13 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ U15 កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​ក្រុម U15 ​ទីម័រខាងកើត​​វេលា​ម៉ោង ៧:៣០​នាទី​ល្ងាច​នេះ​នៅ​​​ទឹក​ដី​ Chunburi ប្រទេស​ថៃ​ ក្នុង​ជំនួប​សន្សំ​ពិន្ទុ​​លើក​ទី​៣​ក្នុង​ពូល B នៃ​ពាន​រង្វាន់ 2017 AFF U-15 Championship។

U-15 ជម្ពុជា (រូប​ថត៖ FFC)

​បើ​មើល​ទៅ​លើ​ទម្រង់​លេង​របស់​កម្ពុជា​​ពីរ​លើក​កន្លង​មក​ឃើញ​ថា មាន​ភាព​ស៊ីចង្វាក់​គ្នា​ល្អ​។ ប៉ុន្តែ​ពួក​គេ​បាន​ភ្លាត់​ចាញ់​ក្រុម​ខ្លាំង​វៀតណាម​ ២-១​ ​កាល​ប្រកួត​ទី​១ ដែល​ការ​ចាញ់​​នេះ​ យុវជន​កម្ពុជា​បាន​បង្កើត​ឱកាស​​​​នាំ​មុខ​មួយ​គ្រាប់​មុន​ទៀត​ផង។ ដោយ​ឡែក​ប្រកួត​ទី​២ របស់​កម្ពុជា ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​ដោយ​បំបាក់​ក្រុម​​យុវជន​ហ្វីលីពីន​រហូត​ដល់​ ៤-០។

​ចំណែក​ក្រុម​ U15 ទីម័រខាងកើត​ វិញ​ហាក់​​ធ្វើ​​មិន​បាន​ល្អ​សោះ​ ក្នុង​ចំណោម​ពីរ​ប្រកួត​របស់​គេ​កន្លងទៅ​ ​មិន​ទាន់​ទាត់​បញ្ចូល​ទី​ដៃ​គូ​បាន​មួយ​គ្រាប់​ឡើយ​។ ក្នុង​ចំណោម​ពីរ​ប្រកួត​របស់​ក្រុម​មួយ​នេះ​​គឺចាញ់​​ U15 ម៉ាឡេស៊ី ២-០ និង​ស្មើ​ U15 ប្រ៊ុយណេ ០-០។

​ ​សូម​បញ្ជាក់​ថា ពាន​រង្វាន់​នេះ​​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ពូល​គឺ A និង B ក្រុម​ខ្លាំង​ចំនួន​ពីរ​ក្រុម​នៅ​តាម​ពូល​នីមួយៗ នឹង​បាន​ឡើង​ទៅ​វគ្គ​ ៤​ក្រុម​ចុង​ក្រោយ៕

តារាង​ពិន្ទុ​ពូល B

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​