មិន​ធម្មតា​ទេ​​ត្រឹម​​ឈ្មោះ ​​"ហៅក្រៅ" សោះ​ធ្វើ​ឲ្យ​តារា​៧​រូប​នេះ​ល្បី​អស់​ស្ទះ!

  • 2017-07-13 23:15:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

មាន​តារា​ល្បីៗ​ជា​ច្រើន​ដែល​រះ​ក្នុង​សង្គម​សិល្បៈ​ប្រទេស​ថៃ​ និង​តែង​អង្រួន​ចិត្ត​មហាជន​ជា​ច្រើន​ មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ទេ​ សូម្បី​តែ​នៅ​ក្រៅ​ប្រទេស​ក៏​ពួកគេ​មាន​អ្នក​គាំទ្រ​ច្រើន​ដែរ។ ដោយឡែក​ក្នុង​ចំណោម​តារា​ទាំង​នោះ​មាន​តែ​តារា​ ៧​នាក់​ប៉ុណ្ណោះ​ ដែល​មាន​អ្នកគាំទ្រ​ច្រើន​ជាង​តារា​ផ្សេងទៀត​ ជាពិសេស​សង្កេត​ឃើញ​ថា​ រាល់​ពេល​ដែល​ពួកគេ​បង្ហាញ​មុខ​នៅ​ក្រៅ​ តែង​មាន​អ្នក​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ មក​អបអរ៕

ចង់​ដឹង​មាន​តារា​ណា​ខ្លះ​សូម​ទស្សនា​ដូច​ខាងក្រោម៖

១. តារា​សម្ដែង​ស្រី​ រូប​នេះ​មាន​ឈ្មោះ​ក្រៅ​ថា Aum ចំណែក​ឈ្មោះពិត​ Patcharapa Chaichue

Aum គឺជា​តារា​ស្រី​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ មិនថា​ក្នុង​ ឫ​ក្រៅ​ប្រទេស​ទេ។ នាង​តែង​តែ​នៅ​ជា​ ស្រីស្អាត​ដែល​តែង​តែ​ រះ​នៅ​ក្នុង​ចិត្ត​មហាជន​គ្រប់​មជ្ឈដ្ឋាន​ រយៈ​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ។ មួយ​វិញ​ទៀត​ នាង​ក៏​ត្រូវ​បាន​ស្គាល់​ថា​ ជា​តារា​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ដែរ​ ក្នុង​​ចង្កោម​សិល្បៈ។

២. តារា​ប្រុស​រូបនេះ​មាន​ឈ្មោះ​ក្រៅហៅ​ថា​ Peck និង​ឈ្មោះ​ពិត​ Palitchoke Ayanaputra

តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​រូបនេះ​ ចូល​សិល្បៈជាង​ ១០​ឆ្នាំ​ហើយ​ ហើយ​បើ​និយាយ​ពី​ប្រជាប្រិយភាព​របស់​លោក​ក៏​មិន​អន់​ដែរ។ ដោយសារ​រូបរាង​ស្រស់​សង្ហា​ និង​ទឹកដម​សំឡេង​ដ៏​មាន​ទឹកដម​ លោក​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​គាំទ្រ​ជាច្រើន។

៣. អូន​ Pao Pao

Pao Pao ជា​កូនស្រី​សំណព្វ​ចិត្ត​របស់​តារា​ស្រី​ Gubgib និង​តារា​ប្រុស​ Bie។ ទើប​តែ​ ១​ខួប​ទេ​ តែ​ប្រជាប្រិយ​ភាព​របស់​នាង​ពិត​ជា​មិនធម្មតា ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​ស្រី​រូប​នេះ​ ទទួល​បាន​សន្ទុះ​គាំទ្រ​ខ្លាំង​បែបនេះ​ គឺ​ដោយសារ​ភាព​ឆ្លាតវៃ​ និង​គួរឲ្យ​ស្រលាញ់​របស់​នាង​ដែល​តែង​បង្ហាញ​គ្រប់​ពេល​វេលា។

៤. ប្រុស​ស្អាត​មុខមានមន្តស្នេហ៍​រូបនេះ​មាន​ឈ្មោះ​ក្រៅ Mario និង​ឈ្មោះ​ពិត​ Nutthawuth Maurer

ប្រុស​សង្ហា​រូប​នេះ​ ជា​បុរស​មាន​រាង​សង្ហា​ ទាក់ចិត្ត​ស្រីៗ​មិន​តិច​ទេ មិន​ថា​នៅ​ប្រទេស​ថៃ​ កម្ពុជា​ ចិន​ ហ្វីលីពីន ឫ​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ទេ លោក​តែង​ទទួល​បាន​ការ​ស្រលាញ់​ ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជា​និច្ច​ពី​អ្នក​គាំទ្រ។

៥. អូន​ Mali

កូនស្រី​របស់​អតីត​តារា​សម្ដែង​ Por Tridsadee (ប៉រ) ក៏​បាន​ជាប់​ឈ្មោះ​ជា​តារា​ដែល​មាន​អ្នក​គាំទ្រច្រើន​ដែរ។ ត្បិត​នៅ​តូច​ក៏ពិត​មែន​ ប៉ុន្តែ​នាង​បាន​ទទួល​ការ​អាណិត​ ស្រលាញ់​ពី​មហាជន​ជាច្រើន។ មួយ​វិញ​ទៀត​នា​ពេល​បច្ចុប្បន្ន​ ក្រៅ​ពី​សិក្សា​ នាង​ក៏​រវល់​ការងារ​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ដែរ។

៦. តារា​ប្រុស​រូបនេះ​មាន​ឈ្មោះ​ក្រៅ​ James Ji និងមាន​ឈ្មោះ​ពិត​ Jirayu Tangsrisuk

ចំនួន​អ្នក​គាំទ្រ​តារា​ប្រុស​វ័យ​ ២៣​ឆ្នាំ​រូប​នេះ​ តែង​កើន​ឡើងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ក៏​ព្រោះ​មុខមាត់​ដែល​មាន​តែ​ស្នាម​ញញឹម​ និង​រួសរាយ​រាក់ទាក់​ ជាពិសេស​ទេពកោសល្យ​សិល្បៈ​ជាប់​ខ្លួន​ពី​កំណើត​ ធ្វើ​ឲ្យ​តារា​ប្រុស​រូបនេះ​ កាន់​តែ​មាន​ភាព​ល្បីល្បាញ។

៦. តារា​សម្ដែង Nadech Kugimiya (ឈ្មោះ​ក្រៅ​ Barry) និង​ Urassaya Sperbund (មាន​ឈ្មោះ​ក្រៅ​ Yaya)

គូស្នេហ៍​តារា​១គូ​នេះ​ តែង​យក​ឈ្នះ​ចិត្ត​ប្រិយមិត្ត​ជា​ច្រើន​ តាម​រយៈ​ភាព​គួរ​ឲ្យ​ស្រលាញ់​ និង​ ភាព​ប៉ិនប្រសប់​ ខាង​សម្ដែង។ ជាមួយ​គ្នា​នោះ​ អ្នក​ទាំង ២​តែង​មាន​ឱកាស​សម្ដែង​ជាមួយ​គ្នា​ក្នុង​ភាពយន្ត​ជា​ច្រើន ដែល​នាំ​ឲ្យ​ពួកគេ​ក្លាយ​ជា​គូស្នេហ៍​ដ៏​ស័ក្ដិសម​ឥត​ខ្ចោះ​ ទាំង​ក្នុង និង​ក្រៅ​រឿង៕

ចុចអាន៖


ប្រភព៖ http://bkk.today ប្រែ​សម្រួល៖ យី សុធារី