តោះ! ​មក​មើល​ការ​សម្តែង​ល្ខោន​ត្រាប់​ខ្មែរ​ ធានា​ថា​ប្លែក​ភ្នែក ប្លែក​អារម្មណ៍​ (វីដេអូ)​

  • 2017-07-20 07:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រ​ហែល​ជា​ធ្លាប់​បាន​មើល​ល្ខោន​ខោល​ ល្ខោន​បាសាក់ ល្ខោន​ស្បៃ​តូច​ស្បៃ​ធំ និងល្ខោន​មួយ​ចំនួន​ទៀត​ តែ​ប្រហែល​ជា​មិន​ធ្លាប់​បាន​មើល​"ល្ខោន​ត្រាប់" របស់​ខ្មែរ​បាន​ច្រើន​​ប៉ុន្មាន​ទេ ដូច្នេះ​សាក​មើល​ម្ដង​មើល​ ធានា​ថា​ពិត​ជាប្លែក​។

ក្នុង​ការ​ប្រឡង​បញ្ចប់​ស្នាដៃ​ថ្នាក់​បរិញ្ញាបត្រ​ លោក ឈួន ឧត្ដម បាន​ជ្រើស​រើស​ល្ខោន​ត្រាប់​មក​សម្ដែង។ ភាព​ក្រមិច​ក្រមើម​ រួម​ទាំង​កាយ​វិការ​ត្រាប់​តាម​ដូច​ពិតៗ បាន​បង្កើតជា​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ ​ធ្វើ​ឱ្យ​គណៈ​អធិបតី និង​​​អ្នក​ទស្សនា​មាន​​​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

ត្បិត​ផ្ទាំង​ទស្សនីយភាព​មួយ​នេះ​បាន​បង្កើត​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​សម្ដែង​លើក​នេះ​ ប៉ុន្តែ​​​ កីឡា​ករ​ល្បុក្កតោ​ និង​តៃក្វាន់ដូ រូប​នេះ​បាន​បញ្ជាក់​ថា​"ល្ខោន​ត្រាប់"​នេះ ​ស្ទើរ​តែ​បាត់​បង់​ទៅ​ហើយ​បន្ទាប់​​​ពី​ល្ខោន​ខោល​​ដោយ​មិន​មាន​អ្នក​ចាប់​អារម្មណ៍​ និង​មិន​មាន​ការ​ផ្សព្វ​ផ្សាយ​បាន​ទូលំទូលាយ។

ចង់​ដឹង​ថា​ល្ខោន​ត្រាប់ មាន​ការ​ខុស​ប្លែក​ពី​ល្ខោន​ដទៃ​ទៀត​យ៉ាង​ណា​នោះ តោះ ​មក​មើល​វីដេអូ​ទាំង​អស់​គ្នា!

បើ​តាម​សិល្បៈ​ករ​រូប​នេះ​ ល្ខោន​ត្រាប់​គឺ​ជា​​ល្ខោន​របស់​បស្ចិម​ប្រទេស​ តែ​ខ្មែរ​បាន​​យក​មក​ច្នៃ​ឱ្យ​ចេញ​ជា​ដំណើរ​ខ្មែរ។​​​ ល្ខោន​នេះ​បាន​ចូល​មក​កម្ពុជា​​តាំង​ពី​យូរ​មក​ហើយ​ តែ​នៅ​​ឆ្នាំ​១៩៨០ គ្រូ​​មួយ​ចំនួន​​ចាប់ផ្ដើម​បង្ហាត់​បង្រៀន​សាជាថ្មី៕​​ ​​​

អត្ថបទៈ ប៉ូ សាគុន