ស្គាល់​ទីលាន​បាល់ទាត់​សំខាន់​ៗ​៣ ត្រៀម​ស្វាគមន៍​ស៊ីហ្គេម​​ឆ្នាំ​នេះ

  • 2017-07-14 23:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

កីឡា​បាល់ទាត់​ក្នុង​​​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩​ដែល​រៀបចំ​នៅ​ប្រទេស​ម៉ាឡេស៊ី​នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ​ ២០១៧ ពោល​​​គឺ​លេង​មុន​គ្រប់​​​ប្រភេទ​កីឡា​ផ្សេង​ៗ​ទាំង​អស់។

​ប្រភេទ​កីឡា​បាល់ទាត់​មាន​ប្រទេស​​១១​ចូលរួម​ ដោយ​បែកចែក​ជា​២​ពូល ខណៈ​កម្ពុជា​ស្ថិត​នៅ​ពូល B ជាមួយ​ម្ចាស់​មេដាយ​មាស​ឆ្នាំ​មុន​ថៃ និង​ម្ចាស់​មេដាយ​សំរឹទ្ធ​វៀតណាម។ ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​​បាន​ត្រៀម​កីឡាដ្ឋាន​៣​សម្រាប់​​​ទទួល​​ស្វាគមន៍​។ តោះ! ឥឡូវ​ទៅ​ស្គាល់​កីឡាដ្ឋាន​ទាំង​៣​នោះ​មាន​អ្វី​ពិសេស?

១. កីឡាដ្ឋាន Bukit Jalil National Stadium

កីឡាដ្ឋាន​នេះ​មាន​ទីតាំង​នៅ​តំបន់ Bukit Jalil ជាយក្រុង​ទីក្រុង​​កូឡាឡាំពួរ​។ វា​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៨៧ ៤១១​នាក់ ហើយ​ក៏​ជា​កីឡាដ្ឋាន​ជាតិ​​សម្រាប់​បាល់ទាត់​ជម្រើស​ជាតិ​​ម៉ាឡេស៊ី​ផង​ដែរ។ វា​ត្រូវ​បាន​សាងសង់​នៅ​ថ្ងៃ​​ទី ១ ខែ មករា ឆ្នាំ ១៩៩៥ និង​បញ្ចប់​រួចរាល់​នៅ​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ១៩៩៨។​

២. កីឡាដ្ឋាន Shah Alam Stadium

សម្ពោធន៍​នៅ​ថ្ងៃ​ទី ១៦ ខែ កក្កដា ឆ្នាំ ១៩៩៤ វា​បាន​ចំណាយ​ទឹក​ប្រាក់​សាងសង់​អស់​៤៨០​លាន​រីងហ្គីត(ប្រមាណ​១១១​លាន​ដុល្លារ)។​ កីឡាដ្ឋាន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Selangor នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៨០ ៣៧១​នាក់។

៣. កីឡាដ្ឋាន MP Selayang Stadium

ឈ្មោះ​ពេញ Majlis Perbandaran Selayang Stadium មាន​ទីតាំង​នៅ​​ទីក្រុង  Selayang នៃ​រដ្ឋSelangor។ កីឡាដ្ឋាន​នេះ​មិនសូវ​ជា​ធំ​ប៉ុន្មាន​ទេ ផ្ទុក​អ្នក​ទស្សនា​បាន​តែ​១៦ ០០០​នាក់​ប៉ុណ្ណោះ និង​ចំណាយ​ប្រាក់​សាងសង់​អស់​២៥​លាន​រីងហ្គីត(ប្រហែល​ជិត​៦​លាន​ដុល្លារ)៕ ​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង ​​


ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ