រំជួលចិត្ត! ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ ច្រៀង​លា​អគារ​ប៊ូឌីញ​ «ស»(វីដេអូ)

  • 2017-07-14 08:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ជួប​ជុំ​មិត្ត​សិល្បៈ​ដើម្បី​ប្រគំតន្ត្រី និង​ចម្រៀង​លា​អគារ​ប៊ូឌីញ​ «ស» ព្រឹក​មិញ​នេះ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គង់ ណៃ បាន​បង្ហើរ​សំនៀង​យ៉ាង​ពិរោះ​ជា​មួយ​ចាប៉ី​ដង​វែង​មួយ​ដើម​ក្រោម​អគារ​ប៊ូឌីញ​ «ស»ដែល​ត្រៀម​នឹង​បាត់​ស្រមោល​ពី​កណ្ដាល​ទី​ក្រុង​ភ្នំ​ពេញ​នេះ។

ការ​លា​គ្នា​ និង​សុំ​ពរ​ជ័យ​របស់​ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង ដែល​​ធ្លាប់​មាន​លំនៅឋាន​ក្នុង​អគារ​​មួយ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ពិសេស​សិល្បករ​ សិល្បការនី​ដែល​ធ្លាប់​រួម​រស់​ភូមិ​ផង​របង​ជា​មួយ​ កើត​សេចក្ដី​ក្ដុក​ក្ដួល​យ៉ាង​ខ្លាំង​ពន់​ពេក​​។​

សូម​ចំណាយ​ពេល៣​នាទី​ ស្ដាប់​ការ​លា​គ្នា​រវាង​លោកតា​ គង់ ណៃ និង​ប៊ូឌីញ​ «ស»!​

អត្ថបទ៖ សុខណា