Speaker​ ​Bluetooth​ ​តម្លៃ​ ​១​ ​លាន​រៀល​ សម្លេង​ឮ​បាន ៣៦០ ដឺក្រេ

  • 2017-07-17 03:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​បំពង​សំឡេង​ ​(Speaker)​ ​Bluetooth​ ​ម៉ាក​ ​Bose​ ​ម៉ូដែល​ ​Soundlink Revolve​ ​មាន​តួ​ខ្លួន​តូច​ស្រួល​យក​តាម​ខ្លួន​ ​អម​នឹង​ការ​រចនា​ដ៏​ទាក់ទាញ​ ​រំលេច​ជា​មួយ​ពណ៌​ដ៏​ស្រគត់ស្រគំ​ ​មាន​បច្ចេកវិទ្យា​ទំនើប​ ​ហើយ​មាន​តម្លៃ​ប្រមាណ​ ​១​ ​លាន​រៀល។

ងាយ​ស្រួល​បញ្ចា​ជា​មួយ​ប៊ូតុង​ទន់​ៗ​ ​៦​ ​គ្រាប់​សម្រាប់​បិទ​បើក​ថាមពល, ដំណើរការ​ ​Bluetooth, បន្ថែម​ ​បន្ថយ​សំឡេង, ភ្ជាប់​ទៅ​ ​Speaker​ ​ផ្សេង​ទៀត​ ​រួម​នឹង​រន្ធ​មីក្រូហ្វូន​ ​(Microphone)។ អាច​ប្រើប្រាស់​ជា​ប្រភេទ​ ​Bluetooth​ ​ឬ​ជា​ប្រភេទ​ដោត​ខ្សែ​ ​តាម​រន្ធ​ ​AUX​ ​ហើយ​ជា​ទូទៅ​ថ្ម​ពេញ​អាច​ប្រើ​បាន​ចន្លោះ​ពី​ ​១២​ ​ទៅ​ ​១៤​ ​ម៉ោង។

រាង​តូច​ទម្ងន់​ប្រមាណ​ជាង​ ​៦០០​ ​ក្រាម​ ​ដែល​ងាយ​ស្រួល​យក​តាម​ខ្លួន​ ​ជា​ពិសេស​កាន់​ដៃ​ម្ខាង​ ​Bose Soundlink Revolve​ ​មាន​ការ​រចនា​មូល​ទ្រវែង​បញ្ឈរ​ ​និង​សមត្ថភាព​អាច​បញ្ចេញ​សំឡេង​ ​៣៦០​ ​ដឺក្រេ​ ​ដូច​នេះ​ទោះ​នៅ​ជ្រុង​​ណា​ ​ក៏​អាច​ស្ដាប់​ឮ​សំឡេង​ស្មើ​គ្នា​ចេញ​ពី​ឧបករណ៍​បំពង​សំឡេង​​នេះដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

អត្ថបទ៖ រដ្ឋ