កម្មវិធី​​​ទស្សនា​​​ខ្សែ​​​ភាព​​​យន្ត​​​ដ៏​​​សម្បូរ​​​បែប​​​ទី​១ ​​​របស់​​កម្ពុជា បាន​​​មកដល់​​​ហើយ​​​

  • 2017-07-14 11:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ​ស្ស​​​និក​​​ជន​​​កម្ពុជា​​​ដែល​​​និយម​ចូលចិត្ត​​​ទស្សនា​​​ខ្សែ​​​ភាព​​​យ​​​ន្ត​​​​ទាំង​ឡាយ អាច​​​រីករាយទស្សនា​​​ភាព​​​យ​​​ន្ត និង រឿង​​​ភាគ​​​ល្បីៗ ⁣​​រាប់ពាន់​​​ម៉ោង​​​ដែល​​​ផលិត​​​នៅ​​​ប្រទេស​​​កម្ពុជា ថៃ កូរ៉េខាងត្បូង និង​​​ប្រទេស​​​ល្បីៗ​​​ដទៃ​​​ទៀត បាន​​​នៅ​​​គ្រប់​​​ទីកន្លែង គ្រប់​​​ពេលវេលា និង​លើ​​​គ្រប់​​​ឧបករណ៍​​​នានា​​​។

កម្មវិធី​​ SOYO ដែល​ទទួល​បាន​​​ការ​គាំ​ទ្រ​​​ពី ក្រុមហ៊ុន​​ Sabay Digital Corporation គឺជា​​​ប្រព័ន្ធ​​​វីដេអូ​​​អន​​​ឡាញ ​​​ប្រើប្រាស់​​​តាម​​​ប្រ​​​ព័​​​ន្ធ​អ៊ីន​​​ធឺ​​​ណែ​​​ត ជា​​​ត​​​ម្រូ​​​វ​​​ការ​​​អ្នកទស្សនា​​​ក្នុង​​​ប្រទេស​​​កម្ពុជា ហើយ​​​ផ្តល់ជូន​​​នូ​​​វ​​​ខ្សែ​ភាព​​​យ​​​ន្តក្នុងស្រុក អន្តរជាតិ កម្មវិធី​​​ទូ​រ​​​ទស្សន៍ និង​​​រឿង​​​ភាគ​​​ជាច្រើន ដែល​​​កែសម្រួល​​​ជា​​​ភាសា​​​ខ្មែរ (​​សំឡេង និងអក្សរ​​​ខ្មែរ​​) សម្រាប់​​​ទ​ស្ស​​​និក​​​ជន​​​កម្ពុជា​​​។​​​

​​​លោក ស៊ុត ឈាង​​​ឡេង នាយក​​​គ្រប់​​​គ្រង​​​ផ្នែក​​​អាជីវកម្ម​​​របស់ SOYO បាន​​និយាយ​ថា​៖ "​​ក្រុមហ៊ុន​​​របស់​​​យើង​​​រំភើប​​​យ៉ាង​ខ្លាំង​​​ក្នុង​​​ការ​ឈាន​​​ចូល​ក្នុង​​​ទីផ្សារ​​​ដែល​​​កំពុង​​​តែ​​​លូតលាស់​​​យ៉ាង​​​ឆាប់រ​​​ហ័​​​ស​​​នេះ ហើយ​​​​មាន​​​អ្នក​​​ចូលចិត្ត​​​ទស្សនា​​​រឿង និងកម្មវិធី​​​កម្សាន្ត​​​ជាច្រើន​​​កើន​ឡើង​​​ពីមួយថ្ងៃ​​​ទៅមួយថ្ងៃ​​​។ ​​​កម្មវិធី​​​របស់​​​យើង នឹង​​​ជួយធ្វើឱ្យ​​​អ​តិ​​​ថិ​​​ជន ​​SOYO​​ នៅ​​​កម្ពុជា​​​ទាំងអស់​​​អាច​​​ទទួល​​​យក​​​បទពិសោធន៍​​​ថ្មីៗ​​​ក្នុង​​​ការ​​​ទស្សនា​​​ខ្សែ​​​ភាព​​​យ​​​ន្ត និង​​​រឿង​​​ភាគពី​​​ប្រទេស​​​កម្ពុជា ថៃ កូរ៉េ និង​​​ប្រទេស​​​ល្បី​​​ដទៃៗ​​​ទៀត។" ​​

​​​​ខ្សែ​​​ភាព​​​យ​​​ន្ត ​​​និង​​​វីដេអូ​​​ថ្មីៗ​​​របស់​​ SOYO នឹង​​​ត្រូវ​ធ្វើ​​​ការ​ដាក់បញ្ចូលរៀងរាល់​​​សប្ដាហ៍​​​ និង​​​​​រៀងរាល់​ខែ ហើយ​​​អាចរក​​​បាន​​​នៅ​លើ​​​ប្រព័ន្ធ Android និង​​​តាម​​​កម្ម​​​វី​​​ធី​​​រុករក​​​លើ​​​អ៊ី​​​ន​​​ធឺ​​​ណែ​​​ត​​​។ អ​តិ​​​ថិ​​​ជន SOYO ដែល​ទើប​​​នឹង​​​ចុះឈ្មោះ នឹងត្រូវ​បាន​​​ផ្តល់​ជូន​​​នូ​​​វ​​​កញ្ចប់​​​វីដេអូ មើល​​​ដោយ​​​ឥតគិតថ្លៃ ដែល​​​មាន​​​នៅ​លើ SOYO​​។

ដើម្បី​​​ចូល​​​ប្រើ និង មើល​​​គ្រប់​​​រឿង​​​ទាំងអស់ អ្នក​​​ប្រើ​​​​​ត្រូវ​​​ចុះឈ្មោះ​​​ដោយ​​​គ្រាន់តែ​​​ដាក់​លេខ​​​ទូ​រ​​​ស័ព្ទ​​​ និង ទិញ​​​គ​ម្រោ​​​ង​​​ដែល​​​ផ្តល់​ជូន​​​តាម​​​ចំ​​​ណង់​​​ចំ​​​ណូ​​​ល​​​ចិត្ត​​​របស់​​​អ្នកប្រើប្រាស់​​​។ បច្ចុប្បន្ន SOYO ផ្តល់​ជូន​​​នូ​​​វ​​​ការ​​​ទិញជាប្រចាំ​​​បី​​​ប្រភេទ គឺ ប្រចាំថ្ងៃ​​​មានតម្លៃ ៨០០ រៀល (0.19 ដុល្លារ​​) ប្រចាំ​​​សប្តាហ៍​​​មានតម្លៃ ៤ ,០០០ រៀល (0.99 ដុល្លារ​​) និង​​​ប្រចាំខែ​​​មានតម្លៃ ១២​​ ,០០០ រៀល (2.99 ដុល្លារ​​)​​។ ការទិញកញ្ចប់​​​​​​ទាំងអស់​​​នេះ អាច​​​ធ្វើ​​​ការទូទាត់​​​តាម​​​រយៈ Sabay Coin, Cellcard, Smart, Metfone, អេស៊ីលីដា​​, Pay & Go, និង ​​Wing ​​ជាដើម​​​។​​​

​​​សូម​​​ចូល​​​ទៅកាន់ https://soyo.sabay.com ឬ​​​ទាញ​​​យក​​​កម្មវិធី 'SOYO' ពី Google Play ដើម្បី​​​ចុះឈ្មោះ​​​។ សូម​​​រីករាយ​​​ជាមួយ​​​ខ្សែ​​​ភាព​​​យ​​​ន្ត រឿង​​​ភាគ​​​ទូ​រ​​​ទស្សន៍​​​ដ៏​​​សម្បូរបែបនៅ​​​គ្រប់​​​ទីកន្លែង គ្រប់​​​ពេលវេលា និង​​​លើ​​​គ្រប់​​​ឧបករណ៍​​​។​​​

​​​​នៅពេល​​​អ្នកប្រើប្រាស់​​​បាន​​​ចូល​​​ក្នុង​ប្រ​​​ព័​​​ន្ធ​​ SOYO ដែល​​​ជា​​​កម្មវិធី​​​នាំ​មុខ​គេ​​​ខាង​​​ផ្នែក​​​​​​កម្សាន្ត​បែប​បច្ចេកវិទ្យា នោះ​​​លោក​អ្នក​នឹង​​​អាច​​៖

  • ទស្សនា​​​ភាព​​​យ​​​ន្តលើ​​​ទូរ​ស័ព្ទ​​, ឧបករណ៍​​ tablet​​ នានា​​, និង​​​កម្មវិធី Internet browser ផ្សេងៗ​​​
  • អាច​​​ប្រើប្រាស់ Chromecast​​ និង AirPlay  ​​ជាមួយ​​​កម្មវិធី SOYO​​
  • ទស្សនា​​​យ៉ាង​​​ត្រជាក់​​​ភ្នែក​​​ជាមួយ Full HD resolution ដ៏​​​​ច្បាស់​​​
  • ទទួលបាន​​​ខ្សែ​​​ភាព​​​យ​​​ន្ត​​​ថ្មីៗ ដែល​​​នឹង​​​ធ្វើ​​​ការបញ្ចូល​​​ចូលក្នុង SOYO ជា​​​ញឹកញាប់​​​
  • ទទួលបាន​​​ខ្សែ​​​ភាព​​​យ​​​ន្ត​​​ដ៏​​​ថ្មី​សន្លាង ដែល​​​នឹង​​​ដាក់បញ្ចូល​​​តែ​​​នៅ​លើ SOYO ប៉ុណ្ណោះ​​​
  • ទស្សនា​​​កម្មវិធី​​​វីដេអូ​​ភាព​យ​ន្ត​​​មួយ​​​ចំ​​​នួន​​​ឥតគិតថ្លៃ​​​
  • ទស្សនា​​​ភាព​​​យ​​​ន្ត​​ ឬវីដេអូ​​​មាន​​​សំឡេង​​​ជា​​​ភាសា​​​ខ្មែរ​​​ក្នុង​​​ភាព​​​យ​​​ន្ត​​​និង​​​វីដេអូ​​​
  • ទស្សនា​​​ភាព​​​យ​​​ន្ត​​ ឬ​​​​វីដេអូ​​​មាន​​​អក្សរ​​​បក​​​ប្រែ​ជា​​​ភាសា​​​ខ្មែរ​​​និង​​​អង់គ្លេស ​​​ ​​ ​​

​​​សម្រាប់​​​ព័ត៌មាន​​​បន្ថែម សូម​​​ចូលទៅកាន់៖ soyo.sabay.com

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម