U15 កម្ពុជា បាន​៣​ពិន្ទុ​បន្ថែម ក្រោយ​ឈ្នះ ទីម័រខាងកើត​

  • 2017-07-14 11:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពូល B នៃ​ពាន​រង្វាន់ 2017 AFF U-15 Championship  ជំនួប​សន្សំ​ពិន្ទុ​​ U15 កម្ពុជា បាន​រក​ជ័យជម្នះ​ជា​លើក​ទី២​ បន្ទាប់​ពី​យក​ឈ្នះ ទីម័រខាងកើត​នៅ​មុន​នេះ​ ក្នុង​លទ្ធផល ១-០ មុន​នេះ​។ មួយ​គ្រាប់​របស់​គោព្រៃ​ធ្វើ​បាន​ដោយ​កីឡាករ សៀង ចន្ធា ដែល​ជា​គ្រាប់​ទី​៥​ក្នុង​ព្រឹត្តិការណ៍​នេះ។

នេះ​ជា​ការ​ឈ្នះ​លើក​ទី​២ របស់​កម្ពុជា ក្រោយ​​ឈ្នះ​លើក​​ដំបូង​​លើ​ក្រុម​ហ្វីលីពីន ៤-០ កាល​ពី​ថ្ងៃ​ពុធ។ ប្រកួត​បន្ទាប់​កម្ពុជា​នឹង​ប៉ះ​ប្រ៊ុយណេ​នៅ​ថ្ងទី​ ១៦ ខែ កក្កដា ឆ្នាំ​ ២០១៧៕​

U-15 ជម្ពុជា (រូប​ថត៖ FFC)

អត្ថបទ៖ ហេង សុធារិទ្ធិ