ជួប​គ្នា​ចុងក្រោយ Floyd ​ពាក់​នាឡិកា​ជាង​១​លាន​ដុល្លារ តែ​ត្រូវ Conor អង្អែល​ក្បាល​លេង

  • 2017-07-15 02:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តតាំង​គ្នា​នៅ​មុខ​អ្នក​គាំទ្រ​រវាង​កីឡាករ Floyd Mayweather ​និងConor McGregor ​បាន​បញ្ចប់​ហើយ​នៅ​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស ​ក្រោយ​ពី​ពួកគេ​បាន​ឆ្លង​កាត់​ទីក្រុង​ធំ​ៗ​ចំនួន​៣​រួច​មក​នៅ​អាមេរិក (Los Angeles Toronto New York City)។

ក្នុង​ការ​ជួប​គ្នា​ជា​លើក​ចុង​ក្រោយ​នេះ​ដែរ Floyd ​បាន​បង្ហាញ​ពី​គ្រឿង​អលង្ការ​របស់​ខ្លួន​ដោយ​គ្រាន់​តែ​នាឡិកា​ពាក់​នៅ​នឹង​ដៃ​នោះ ​មាន​តម្លៃ​ដល់​ទៅ​១,៤​លាន​ដុល្លារ​ទៅ​ហើយ។ តែ​យ៉ាងណាមិញ ​ការ​បង្ហាញ​មាស​ប្រាក់​នេះ ​មិន​បាន​ធ្វើ​ឱ្យ Conor ​ខ្វល់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​រូបគេ​បែរ​ជា​ហៅ​កីឡាករ​អាមេរិក​ថា​ជា​មនុស្ស​ល្ងង់​ថែម​ទៀត។ លើស​ពី​នេះ ​រូបគេ​នៅ​តែ​សន្យា​ដដែល​ថា​នឹង​ផ្ដួល​កីឡាករ​មិន​ដែល​ចាញ់​ម្នាក់​នេះ ​ឱ្យ​សន្លប់​នៅ​ត្រឹម​ទឹក​៤​ដដែល។

អ្វី​ដែល​កាន់​តែ​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ Conor ​បាន​ដើរ​ទៅ​កាន់​ក្បាល​របស់ Floyd ​ថែម​ទៀត​ផង​នៅ​មុខ​អ្នក​គាំទ្រ​នៅ​ទីក្រុង​ឡុង ​ដែល​នេះ​ពិត​ជា​រឿង​មួយ​ធ្វើ​ឱ្យ​មហាជន​នឹក​ស្មាន​មិន​ដល់​មែន។ មិនមែន​ត្រឹម​តែ​កាន់​មួយ​ភ្លែត​ទេ ប៉ុន្តែ​នេះ​គឺ​ Conor ​កាន់​បង្វិល​លេង​តែ​ម្ដង។

សូម​បញ្ជាក់​ថា​ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​ខាង​លើ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ខែ​សីហា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ​នៅ​ទី​ក្រុង Las Vegas ​សហរដ្ឋ​អាមេរិក៕

ចុចអានអត្ថបទបន្ដ៖

ស្គាល់​ទីលាន​បាល់ទាត់​សំខាន់​ៗ​៣ ត្រៀម​ស្វាគមន៍​ស៊ីហ្គេម​​ឆ្នាំ​នេះ

លើក​មុន​ចង្អុល​មុខ លើក​នេះ Floyd ជះ​លុយ​កណ្ដាល​មុខ McGregor

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម