គ្រូ​ SCG Muangthong ​ថា​កីឡាករ​បរទស​ ជា​កម្លាំង​ស្នួល ទោះ​កីឡាករសំខាន់​មិន​មក​ក៏គ្មានបញ្ហា

  • 2017-07-15 02:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Totchtawan Sripan ​គ្រូ​បង្វឹក​ក្រុម SCG Muangthong United ​បាន​និយាយ​ថា​កូន​ក្រុម​របស់​លោក​មក​ប្រកួត​ជាមួយ Cambodian All Stars ​មិន​ទាំង​អស់​គ្នា​មែន ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​ទម្រង់​លេង​ឡើយ។

លោក Totchtawan Sripan

SCG Muangthong United ​មក​ប្រកួត​ជាមួយ​ក្រុម Cambodian All Stars ​លើក​នេះ មាន​កីឡាករ​មក​ចូលរួម​តែ​១៦​នាក់​ប៉ុណ្ណោះ ដោយ​ក្រៅ​ពី​នេះ​មាន​ភារកិច្ច​ផ្សេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ថៃ។ យ៉ាងណាមិញ ​ក្នុង​ចំណោម​កីឡាករ​ដែល​មក​នេះ ​កីឡាករ​បរទេស​សុទ្ធ​តែ​មាន​វត្តមាន​ទាំង​អស់ មិនមាន​បាត់​នរណា​ម្នាក់​ទេ។ ហេតុដូច្នេះ​ហើយ ​បាន​ជា​លោក Totchtawan ​គិត​ថា​មិន​ប៉ះពាល់​ទម្រង់​លេង​ក្រុម​ឡើយ បើ​ទោះ​ជា​កីឡាករ​ល្អ​ៗ​ថៃ​មួយ​ចំនួន​មិន​បាន​មក​ក៏ដោយ ក៏​កីឡាករ​បរទេស​ដែល​ជា Key Player ​អាច​នាំ​លេង​បាន​ដែរ។

ចង់​ដឹង​ថា​លោក Totchtawan Sripan ​និយាយ​យ៉ាង​ណា​បន្ដ​នោះ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

ចុចអានអត្ថបទបន្ដ៖

ប្រវត្តិ​គ្រូ​បង្វឹក SCG Muangthong ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​៤​ដង មុន​មក​ប៉ះ​ All Stars ​កម្ពុជា

ទិដ្ឋភាព​ SCG Muangthong United ​លើក​ទ័ព​មក​ដល់​កម្ពុជា​ អត់មាន​កីឡាករ​ខ្មែរសូរិន្ទទេ

អត្ថបទ៖ មុន្នីរម្យ