អាមេរិក​ធ្វើ​ឃាត​មេ​ដឹក​នាំ​ ​ISIS​ ​បាន​សម្រេច

  • 2017-07-15 03:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​សុក្រ​ ​១៤​ ​កក្កដា​ ​២០១៧​ ​កងទ័ព​ពិសេស​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​ទ័ព​ក្រុម​ឥស្លាម​ជ្រុល​និយម​ ​ISIS​ ​ក្នុង​ខេត្ត​ ​Kunar​ ​ប្រភេទ​អាហ្វហ្គានីស្ថាន​ ​និង​បាន​សម្លាប់​មេ​ដឹក​នាំ​របស់​ក្រុម​នេះ​ឈ្មោះ​ ​Abu Sayed​ ​ផង​ដែរ។

រូបតំណាង

យោង​តាម​អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​របស់​អាមេរិក​លោក​ ​Dana White​ ​បាន​ឲ្យ​ដឹង​ថា​ ​ការ​វា​ប្រហារ​នោះ​ ​គឺ​បាន​សម្លាប់​មេ​ដឹក​នាំ​ ​**Abu Sayed**​ ​និង​បុគ្គល​សំខាន់​ៗ​ជា​ច្រើន​របស់​ក្រុម​នេះ​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន។

Abu Sayed​ ​គឺ​ជា​មេដឹកនាំ​ក្រុម​ ​ISIS​ ​ទី​ ​៣​ ​ដែល​ត្រូវ​សម្លាប់​គិត​ចាប់​ពី​ខែ​កក្កដា​ ​២០១៦​ ​ហើយ​មេដឹកនាំ​មុន​ៗ​ដូច​ជា​ ​Abdul Hasib​ ​និង​ ​Hafiz Saeed Khan​ ​គឺ​សុទ្ធ​តែ​អស់​ជីវិត​ក្រោម​ស្នាដៃ​កងទ័ព​សហរដ្ឋអាមេរិក៕

ចុចអានបន្ត

ប្រភព៖ Reuters   ប្រែ​សម្រួល៖ រដ្ឋ