Apple​ ​ផលិត​បច្ចេកវិទ្យា​ ​3D Laser​ ​តែ​អាច​បំពាក់​មិន​ទាន់​លើ​ ​iPhone 8

  • 2017-07-15 03:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ចេញ​ពី​វិស្វករ​របស់​ ​Apple​ ​បាន​ប្រាប់​ថា​ ​ក្រុមហ៊ុន​ខ្លួន​កំពុង​អភិវឌ្ឍ​លើ​បច្ចេកវិទ្យា​ ​3D Laser Sesnor នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ខ្នង​ ​iPhone 8​ ​ដែល​ជា​គោលដៅ​ពង្រឹង​បន្ថែម​លើ​មុខងារ​ ​Auto-Focus​ ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​AR។

រូបតំណាង

ក្រៅ​ពី​ផ្ដោត​សំខាន់​ជាមួយ​កម្មវិធី​ ​AR Kit​ ​ដែល​ត្រៀម​បើក​ឲ្យ​ប្រើប្រាស់​ ​3D Sensor​ ​នោះ​ ​ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មុខងារ​ថត​រូប​ព្រាល​ ​**Portrait Mode**​ ​ថែម​ទៀត​ផង។

យ៉ាងណាមិញ​អំឡុង​ពេល​វិស្វករ​កំពុង​ធ្វើ​ការ​លើ​បច្ចេកវិទ្យា​ថ្មី​ខាង​លើ​សម្រាប់​ ​iPhone 8​ ​គេ​ក៏​មិន​ហ៊ាន​សន្មត​ថា​អាច​សម្រេច​ទាន់​ពេល​វេលា​នៃ​ការ​ដាក់​បង្ហាញ​នៅ​ខែ​កញ្ញា​ ​ឫ​ត្រូវ​ពន្យារ​ពេល​សម្រាប់​ដាក់​លើ​ ​iPhone​ ​ជំនាន់​ក្រោយ​ផ្សេង​ទៀត​នោះ​ឡើយ៕

បច្ចេកវិទ្យា AR

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែសម្រួល ​៖ កៅ រក្សា​