ស្រី​ៗ​ដឹង​តែ​ស្រលាញ់​ខ្លាំង បើ​ដឹង ​Charyl Chappuis ​និយាយ​បាន​៤​ភាសា ​ហើយ​កូន​កាត់​ទៀត

  • 2017-07-15 03:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Charyl Chappuis ​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​លួច Crush ​បន្ទាប់​ពី​បាន​ឃើញ​រូបរាង​និង​ទេពកោសល្យ​របស់​គេ ក្នុង​វិស័យ​បាល់ទាត់។

មួយ​វិញ​ទៀត ​បើ​ស្រី​ៗ​ដឹង​ឱ្យ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ទាក់ទង​ទៅ​នឹង​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ធានា​ថា​នឹង​កាន់​តែ​ស្រលាញ់​ថែម​ទៀត​ជាក់​ជា​មិន​ខាន។​ Chappuis ​ជា​កូន​កាត់​ស្វីស ​កើត​នៅ​ Kloten ។ កីឡាករ​ស្រស់​សង្ហា​រូប​នេះ ​អាច​និយាយ​បាន​៣​ភាសា​យ៉ាង​ច្បាស់​គឺ អាល្លឺម៉ង់ អង់គ្លេស ​និង​បារាំង ខណៈ​ដែល​ភាសា​ថៃ ក៏​រូបគេ​អាច​និយាយ​បាន​ដែរ ប៉ុន្តែ​មិន​ស្ទាត់​មាត់​ប៉ុណ្ណោះ។

បើ​និយាយ​ពី​ក្លឹប​បាល់ទាត់​ដែល​រូបគេ​ពេញ​ចិត្ត​វិញ​គឺ FC Barcelona ប៉ុន្តែ​ក្ដី​ស្រមៃ​ទៅ​ថ្ងៃ​អនាគត​គឺ Chappuis ​ចង់​លេង​នៅ​លីគ​កំពូល​អាល្លឺម៉ង់​ឯ​ណោះ​វិញ​ទេ។ ក្នុង​គណនី Instagram ​របស់​គេ ​មាន​អ្នក Followers ​ដល់​ទៅ​១​លាន​នាក់​ជាង​ទៅ​ហើយ។

ដូច្នេះ​នៅ​ល្ងាច​ស្អែក​នេះ ​ប្រិយមិត្ត​ពិត​ជា​បាន​ឃើញ​បុរស​សង្ហា​ម្នាក់​ខាង​លើ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កម្ពុជា​ជាក់​ជា​មិន​ខាន ព្រោះ​រូបគេ​នឹង​ត្រូវ​ចូល​លេង​ជាមួយ​ក្រុម Cambodian All Stars ​នៅ​វេលា​ម៉ោង​៦​ល្ងាច។ ទាក់ទង​ការ​ប្រកួត​នេះ​ដែរ Chappuis ​ក៏​មាន​សារ​មួយ​ផ្ញើ​ជូន​អ្នក​គាំទ្រ​កម្ពុជា​ដែរ ដូច​ខាង​ក្រោម៖

ចុចអានអត្ថបទបន្ដ៖

​ប្រុស​ស្អាត ​Charyl Chappuis ​មក​កម្ពុជា​លើក​ដំបូង ស្គាល់​​មុខ​កីឡាករ​ម្នាក់​គត់ តែមិន​ស្គាល់​ឈ្មោះ

​កំពូល​ខ្សែ​ប្រយុទ្ធ All Stars ​កម្ពុជា ​២​រូប និយាយ​អ្វី​ខ្លះចំពោះ​ការ​ប៉ះ SCG Muangthong លើកទី២

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី