កម្ពុជា​គ្រោង​បញ្ចូល​ការប្រើប្រាស់​យន្តហោះ​ដ្រូ​ន​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ ​

  • 2017-07-16 02:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(កំពង់ស្ពឺ) ៖ ប្រមុខ​ដឹកនាំ​កងកម្លាំង​យោធា​មួក​ខៀវ​កម្ពុជា​បានបង្ហាញ​ពី​គោលបំណង​ក្នុងការ​ដាក់ឱ្យ​ប្រើប្រាស់​យ​ន្ត​ហោះ​ដ្រូ​​ន (Drone)​ នាពេល​ខាងមុខនេះ​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​របស់ អង្គការសហប្រជាជាតិ​(អ​. ស​. ប) ​ដោយ​ផ្តោត​ជាពិសេស​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង​សាធារណរដ្ឋ​ម៉ាលី។​


​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២​នៃ​អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​គ្រាប់មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និងកាកសំណល់​សង្គ្រាម​បាន​ផ្តួចផ្តើម​វគ្គ​ហ្វឹកហ្វឺន​ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​(Drone)​សម្រាប់​រាវរក​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នេះ​ឡើង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​ អ​. ស​. ប បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋអាមេរិក​នាពេល​ថ្មីៗ​នេះ​ក្នុងឱកាស​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រក្សា​សន្តិភាព​នៅ​ទីបញ្ជាការ​ អ​. ស​. ប ប្រចាំ​ទីក្រុង​ញូវយ៉ក​។

​ឧ​ត្ត​ម​សេនីយ៍​ឯក កែន សូ​សាវឿន អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​ជាតិ​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម បាន​ថ្លែង​បញ្ជាក់​ឱ្យដឹងថាៈ ការហ្វឹកហ្វឺន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក រាវរក​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ត្រូវបាន​ធ្វើឡើង​ក្រោម​កិច្ចសហការ​ផ្នែក​បច្ចេកទេស​ពី​មូលនិធិ​សប្បុរស​ធ​ម៌​សិក្សាធិការ​ពិភពលោក​( Charity of Furniture For Education Worldwide-FEW) បាន​ដំណើរការ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១២ ខែកក្កដា​ឆ្នាំ​២០១៧ ដែលមាន​នាយទាហាន​មកពី​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ចំនួន​១២​រូប និង​លោក​សាស្ត្រាចារ្យ Dr. Darren Ansell (​ដា​រេ​ន អាន​សេល​), and Dr. Dave Serverns Jones (​ដេ​វ សើ​វេន ចូ​ន​) អ្នកវិទ្យាសាស្ត្រ​លំហរ​អាកាស​(Aerospace Scientists) អញ្ជើញ​មកពី​សាកលវិទ្យាល័យ Central Lancashire (​សេន​ត្រល ឡាន​ខាស​ស៊ែរ​) នៃ​ចក្រភព​អង់គ្លេស​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯកបាន​បន្តថាៈ​គោលបំណង​វគ្គ​ហ្វឹកហ្វឺន​ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​(Drone Demining Usage) សម្រាប់​រាវរក​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នេះ​គឺជា​ការចែករំលែក​នូវ​បច្ចេកវិទ្យា​ដ៍​ទំនើប​បំផុត​នៃ​ការ​រាវរក​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ការ​ល្បាត​ពីលើ​អាកាស ការថត​យក​រូបភាព​ដើម្បី​ធ្វើការ​វិភាគ និង ថត​យក​រូបភាព​ផ្សេងៗ​ដែលមាន​ការសង្ស័យ ។ តាមរយៈ​ការប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​អាច​កាត់បន្ថយ​និង​បំ​ព្រួញ​ពេលវេលា​បាន​ឆាប់រហ័ស​ព្រមទាំង​បាន​កាត់បន្ថយ​ការចំណាយ​យ៉ាងច្រើន​ទៅលើ​វិស័យ​មីន​នៅ​កម្ពុជា​ផងដែរ ។​

​ ​ ​ជាមួយនឹង​មោ​ទ​នភាព​នៃ​ការហ្វឹកហ្វឺន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក សម្រាប់​កងយោធពល​ខេមរភូមិន្ទ ដើម្បី​គាំទ្រ​ប្រតិបត្តិការ​​រាវរក​គ្រាប់មីន គ្រាប់​កែឆ្នៃ ទាំង​នៅក្នុង​ប្រទេស​និង​ក្នុង​តំបន់​បេសកកម្ម​អង្គការសហប្រជាជាតិ មូល​និ​ធី​សប្បុរស​ធ​ម៌​FEW បានផ្តល់​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនូ​ន ៤​ គ្រឿង ទូរស័ព្ទដៃ​សម្រាប់​បញ្ជាការ​ហោះហើរ​ចំនួន​ ៤​ គ្រឿង ព្រមទាំង Laptop Computers ចំនួន​ ២​ គ្រឿង ជូន​កង​មួក​ខៀវ​កម្ពុជា សម្រាប់​យកមកប្រើ​ប្រាស់​តាម​តម្រូវការ​ជាក់ស្តែង ៕

ប្រភព ៖ rasmeinews.com