ភ្ញាក់ផ្អើល! បុរសអ្នករាយការណ៍ សារព័ត៌មាន ABC លុតជង្គង់សុំមិត្តប្រុសរៀបការ យ៉ាងរ៉ូមែនទិក

  • 2017-07-16 02:51:01
  • ចំនួនមតិ

ចន្លោះមិនឃើញ

បុរស​ជា​អ្នក​រាយការណ៍​របស់​សារព័ត៌មាន​អូស្ត្រាលី​ដ៏​ល្បី ABC News លោក Gio Benitez បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត មាន​ការ​ភ្ញាក់ផ្អើល និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​រូប​លោក​បាន​ស្នើសុំ​មិត្ត​ប្រុស​រៀបការ នៅ​ចំពោះមុខ​ប៉ម Eiffel Tower នៃ​ទីក្រុង​បារីស ប្រទេស​បារាំង។

មុន​ពេល​ស្នើសុំ​មិត្ត​ប្រុស​រៀបការ លោក Benitez អាយុ ២៩ ឆ្នាំ បាន​ប្រកាស​ពី​ការ​ភ្ជាប់​ពាក្យ ជា​មួយ​អ្នក​សរសេរ​ប្លុក​ម្នាក់ មាន​ឈ្មោះ​ថា Tommy DiDario អាយុ ២៩ ឆ្នាំ​ដូច​គ្នា នៅ​លើ​គណនី​បណ្ដាញ​សង្គម Instagram កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដោយ​ចែក​រំលែក​រូបថត នៃ​ពេល​វេលា​ដ៏​ល្អឥតខ្ចោះ​របស់​ពួកគេ។

អ្វី​ដែល​គួរ​ឲ្យ​រំភើប​នោះ​គឺ លោក DiDario បាន​ឆ្លើយ​យល់​ព្រម ដោយ​មិន​មាន​ការ​ស្ទាក់ស្ទើរ​ឡើយ ចំពោះ​សំណើ​លោក Benitez ដោយ​មាន​ចិញ្ច្រៀន​ម្នាក់​មួយ​វង់ ធ្វើ​ជា​សាក្សី​ស្នេហ៍៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា៖

លោក Gio Benitez

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង