iPhone 8 ជួយ​ឲ្យ​បុរស​ម្នាក់​ក្លាយ​ជា​មហាសេដ្ឋី​មានទឹក​ប្រាក់ ១០ ខ្ទង់

  • 2017-07-16 03:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចំពោះ​ការ​ផលិត​បន្ទះ​ឈីប​ A11 សម្រាប់​ iPhone 8 ក្រុមហ៊ុន​ Apple បាន​ពឹង​ពាក់​ទាំង​ស្រុង​ទៅ​លើ​​ក្រុមហ៊ុន​តៃវ៉ាន់​ Taiwan Semiconductor Manufacturing Co. (TSMC)។

ព្រោះ​​តែ​ជំនួញ​ដ៏​ធំ​នេះ​​ហើយ​បាន​ជួយ​ឲ្យ​​​លោក​ Morris Chang ប្រធាន​ក្រុមហ៊ុន​តៃវ៉ាន់​ខាង​លើ​ក្លាយ​ជា​មហាសេដ្ឋី​មាន​ទឹក​ប្រាក់​ខ្ទង់​ពាន់​លាន​ដុល្លារ (លេខ​១០ ខ្ទង់)។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​តម្លៃ​ភាគហ៊ុន​របស់​ TSMC កើន​ឡើង ២៧% ធ្វើ​ឲ្យ​​ហ៊ុន​របស់​ប្រធាន​វ័យ ៨៦ ឆ្នាំ​រូប​នេះ​​កើន​ឡើង​តម្លៃ​ដល់​ខ្ទង់​​មួយ​ពាន់​លាន​ដុល្លារ។

បច្ចុប្បន្ន​នេះ​ TMSC មាន​តម្លៃ​​ទីផ្សារ​ដល់​ទៅ ១៨៣ ពាន់​លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ក្លាយ​​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ជាង​គេ​បំផុត​​លើ​ទីផ្សារ​ភាគហ៊ុន​របស់​តៃវ៉ាន់៕​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង