អ្នក​ផ្សារ​និយាយ​ពេញ​ទឹក​ពេញ​ដី រឿង វីង ទម្លាក់​ថ្លៃ​វេរ​លុយ​ពី ៦០០០៛ មក ២០០០៛

  • 2017-07-16 03:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ឯកទេស វីង ថ្មីៗ​នេះ បាន​ចេញ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​យ៉ាង​ពិសេស​របស់​ខ្លួន ដោយ​ទម្លាក់​តម្លៃ​សេវា​វេរ​លុយ​ពី ៦០០០ រៀល មក​ត្រឹម ២០០០ រៀល​ប៉ុណ្ណោះ ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​​អតិថិជន។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​​ធនាគារ​ឯកទេស វីង និយាយ​ក្នុង​បទ​សម្ភាសន៍​ថា ការ​បន្ថយ​តម្លៃ​ពី ៦០០០ រៀល ត្រឹម ២០០០ រៀលនេះ មិន​មែន​ចេះ​តែ​នឹក​ឃើញ​ធ្វើទេ ពោល​គឺ​ក្រុមហ៊ុន​បាន​ស្ដាប់​មតិ​ពី​ភ្នាក់ងារ​វីង និង​ចង់​ផ្ដល់​គុណ​តម្លៃ​បន្ថែម​ដល់​អតិថិជន។

ពាក់​ព័ន្ធ​នឹង​​តម្លៃ​សេវា​វេរ​លុយ​ថ្មី​នេះ មនុស្ស​ជា​ច្រើន មិន​ថា​អ្នក​ផ្សារ កម្មករ អ្នក​រកស៊ី អ្នក​ផ្សារ និង​ភ្នាក់ងារ​ឡើយ នាំ​គ្នា​និយាយ​ពី​បញ្ហា​នេះ រហូត​ដល់​អ្នក​ខ្លះ​មិន​ជឿ​ទៀត​ផង។ ចង់​ដឹង​ថា ពួកគេ​និយាយ​អី​ខ្លះ សូម​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ សុផាត