បើ​មិន​ចង់​ក្រ រឿង​ទាំង​៥​នេះ គួរតែ​ចៀស​ឲ្យ​ឆ្ងាយ

  • 2017-07-16 03:05:47
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​​ពី​ចំណុច​ទាំង​៥ ដែល​អាច​ធ្វើឲ្យ​អ្នក​ចៀសឆ្ងាយ​ពីភាពក្របាន។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

#១ ​អ្នក​មិន​គួរ​ចាយ​លុយ​ដូចជា​ចាយ​ទឹក​នោះទេ ព្រោះ​វា​ជា​ទម្លាប់​ដែល​អាច​ធ្វើឲ្យ​អ្នកវិនាស​បាន​។ ដូចនេះ អ្នក​គួរតែ​រៀន​ចេះ​សន្សំសំចៃ​ខ្លះ ទើប​ទ្រព្យ​អ្នក​អាច​រក្សាបាន​នៅ​គង់​។​

#២ ​អ្នក​មិន​គួរ​ខ្ចិ​លកត់​បញ្ជី​រាល់​ការចំ​ណា​យ​របស់​អ្នក​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មិនដឹង​ពី​ប្រភព​នៃ​ការចាយប្រាក់​។ ដូចនេះ យូរ​ទៅ ទ្រព្យ​នឹង​មិន​ដឹង​បាត់​ទៅ​ណា​អស់​ទេ​។ អ្នក​គួរតែមាន​ទម្លាប់​កត់​បញ្ជី​រាល់​ការចំណាយ ទើប​អ្នក​អាច​សន្សំ​បាន​ប្រាក់​។​

#៣ ​អ្នក​មិន​គួរ​ព្រោះ​តែ​ការងារ​លំបាក ហើយ​មិន​ធ្វើ​ឡើយ​។ មាន​ការងារ​ខ្លះ​ថ្វី​ត្បិត​តែ​លំបាក ប៉ុន្តែ​អ្នក​អាច​ទទួលបាន​ប្រាក់ខែ​ខ្ពស់​។ ដូចនេះ អ្នក​គួរតែ​ជ្រើសរើស​ការងារ​លំបាក ហើយ​ទទួលបាន​ចំណូល​ខ្ពស់ ដោយ​មិន​គួរ​ជ្រើសរើស​ការងារ​ស្រួល ហើយ​ចំណូល​ទាប​ឡើយ​។​

#៤ ​អ្នក​មិន​គួរ​ព្រោះតែ​ភាពស្មុគស្មាញ ហើយ​មិន​ធ្វើ​ការបណ្តាក់ទុន​ឡើយ​។ វា​ជា​ទង្វើ​ដែល​ធ្វើឲ្យ​អ្នក​មិន​ងាយ​ទទួល​បានទ្រ​ព្យ​ឡើយ​។​

#៥ ​អ្នក​មិន​គួរ​លោភលន់ ហើយ​ទៅ​បណ្តាក់​ទុន​លើ​ផែនការ​ធំ​ឡើយ ព្រោះ​វា​ងាយ​ជួបនឹង​គ្រោះថ្នាក់​ខ្ពស់​ណាស់​។ វា​អាច​ធ្វើឲ្យ​អ្នក​បាត់​បង់ទ្រព្យអ​ស់​ក្នុង​ពេល​មួយ​រំពេច​។ ដូចនេះ អ្នក​គួរតែ​គិត​ឲ្យបាន​ច្បាស់លាស់ ទើប​ធ្វើ​ការបណ្តាក់ទុន​៕

ប្រភព៖ Health.com.kh