ក្រៅ​ពី​ដឹកគ្រាប់បែក Drone អាច​ប្រើ​សម្រាប់ ស្វែងរក និង​ ជួយ​សង្គ្រោះ​​បាន

  • 2017-07-16 03:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Unmanned Aerial Vehicles (UAVs) ជា​ប្រភេទ​ Drone ដែលត្រូវ​បាន​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​គ្រាប់​បែក ឆ្លង​ប្រទេស​។ Drone ក៏​ប្រើ​សម្រាប់​ស៊ើប​អង្កេត​ពី​ទីតាំង​ផង​ដែរ​។ Drone អាច​មាន​សមត្ថភាព​ច្រើន​ជាង​នេះ សម្រាប់​ធ្វើ​ការ​រុករក និង​ជួយ​សង្គ្រោះ ដោយ​សារ​សមត្ថភាព​ហោះហើរ​របស់​វា​។ 

Drone មាន​ការ​ចាប់​អារម្មណ៍​ច្រើន ពី​អ្នក​រុករក និង​អ្នក​ជួយ​សង្គ្រោះ ដោយ​សារ​វា​អាច​ហោះហើរ​ទៅ​តំបន់​ដែល​មាន​គ្រោះថ្នាក់ ដោយ​គ្មាន​ហានិភ័យ ដោយសារ​គ្មាន​មនុស្ស​បញ្ជា​ដោយ​ផ្ទាល់ ដែល​អាច​បង្ការ​គ្រោះថ្នាក់ និង​តម្លៃ​ក៏​មិន​ថ្លៃ​ខ្លាំង​ដូច​នឹង យន្តហោះ​ដែរ​។ ការ​ភ្ជាប់​កាមេរ៉ា​លើ Drone អាច​ស្វែង​រក​មនុស្ស​ដែល​នៅ​រស់​ក្នុង​តំបន់​គ្រោះថ្នាក់ ឬ​អាច​ភ្ជាប់​ថ្នាំ​ពេទ្យ​ហោះ​ទៅ​អោយ​ជន​រងគ្រោះ​បាន​លឿន​ផង​ដែរ​។ 

ឧទាហរណ៍​ជាក់ស្តែង នៅ​ប្រទេស Haiti និង​ប្រទេស ហ្វីលីពីន បាន​ប្រើប្រាស់ Droneដើម្បី​កំណត់​ទីតាំង ក្នុង​ហេតុការណ៍​គ្រោះ​មហន្តរាយ​ធម្មជាតិ​។ នៅ Super Typhoon Haiyan ក្នុង​ឆ្នាំ ២០១៣ ប្រទេស​ហ្វីលីពីន អ្នក​រុករក និង​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើប្រាស់ UAVs ខ្នាត​តូច ភ្ជាប់​ជា​មួយ​កាមេរ៉ា ដើម្បី​កំណត់​ផ្លូវ​ដែល​អាច​ឆ្លង​កាត់​បាន, មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ និង​កន្លែង​ដែល​មាន​ទឹក​ជំនន់​ជន​ខ្លាំង ដើម្បី​វិភាគ​រក​ដំណោះស្រាយ ដោយ​សារ​វា​រហ័ស និង​ងាយស្រួល​ក្នុង​ការ​ទទួល​ព័ត៌មាន​៕

ប្រភព៖ electronics.howstuffworks   ប្រែសម្រួល ៖ ប៊ុន ធឿន