វត្ថុសាមញ្ញទាំង១៤ ដែលមានតម្លៃថ្លៃ នឹកស្មានមិនដល់!

  • 2017-07-16 03:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​នា​សម័យ​ទំនើប​នេះ ពិត​ជា​មាន​ភាព​ច្របូកច្របល់​ខ្លាំង​ណាស់។ ជួនកាល វត្ថុ​សាមញ្ញ​ធម្មតា ក៏​អាច​លក់​បាន​តម្លៃ​ថ្លៃ​ដែរ។ ជាក់ស្ដែង ដូច​ជា​វត្ថុ​សាមញ្ញ​ទាំង ១៤ ខាងក្រោម​នេះ​អីចឹង ដោយ​ខ្លះ​អាច​មាន​តម្លៃ​រហូត​ដល់​ទៅ​រាប់​លាន​ដុល្លារ​ទៀត​ផង៕

#១ ថ្នាំដុសធ្មេញ TheOdent មាន​តម្លៃ ៩៩,៩៩ ដុល្លារ

#២ កៅអី​បង្គន់ ធ្វើ​ឡើង​ដោយ​ដៃ និង​ប្រើ​សារធាតុ Carbon Fiber មាន​តម្លៃ ២៩៩,៩៥ ដុល្លារ

#៣ កាស ដាំ​ពេជ្រ​ទម្ងន់ ២៤ ការាត់ មាន​តម្លៃ ៦៣៨ ដុល្លារ

#៤ ស្រោម​ជើង ធ្វើ​ពី​រោម​ចៀម មាន​តម្លៃ ១ ១៨៨ ដុល្លារ

#៥ អំពូល​ភ្លើង​រូបរាង​ពពក អាច​បង្កើត​សំឡេង​ព្យុះ ផ្គរ និង​ភ្លៀង មាន​តម្លៃ ៣ ៣៦០ ដុល្លារ

#៦ កូន​កាំបិត​ប្រើ​ក្នុង​ផ្ទះ​បាយ មាន​តម្លៃ ៥ ៤១៥ ដុល្លារ

#៧ ខ្មៅដៃ Faber-Castell ធ្វើ​ឡើង​ពី​ឈើ​ស៊ីដា (Cedar) ឯ​គម្រប​មាន​ដាំ​ពេជ្រ ៣ គ្រាប់ មាន​តម្លៃ ១៣ ៤០០ ដុល្លារ

#៨ បន្ទះ​ក្ដារ​ហ្គេម Monopoly ធ្វើ​ឡើង​ពី​ស្បែក មាស និង ប្រាក់ មាន​តម្លៃ ១៤ ១៦១ ដុល្លារ

#៩ ទូរសព្ទ iPhone 7 ដែល​តួ​ខ្លួន​ធ្វើ​ឡើង​ពី​មាស ទម្ងន់ ២៤ ការាត់ មាន​តម្លៃ ២៥ ៨៥០ ដុល្លារ

#១០ ដង​កោរ​ពុក​មាត់ Zafirro ផលិត​ចេញ​ពី​កាកសំណល់​អាចម៍​ផ្កាយ មាន​តម្លៃ ១០០ ០០០ ដុល្លារ

#១១ ក្រដាស​ប្រើ​ក្នុង​បន្ទប់ទឹក ស្រោប​មាស​ទម្ងន់ ២៤ ការាត់ មាន​តម្លៃ ១ ៥៥៨ ៣៣៥ ដុល្លារ

#១២ ប៉ាន់​តែ ផលិត​ចេញ​ពី​មាស និង​រចនា​ជាមួយ​ពេជ្រ ចំនួន ១ ៥០០ គ្រាប់ និង ត្បូង ៥០០ គ្រាប់ មាន​តម្លៃ ៣ លាន​ដុល្លារ

#១៣ កាបូប​យួរ​ដៃ ផលិត​ចេញ​ពី​មាស​ទម្ងន់ ១៨ ការាត់ និង​ដាំ​ពេជ្រ​រំលេច​ពណ៌ ចំនួន ៤ ៥១៧ គ្រាប់ មាន​តម្លៃ ៣,៨ លានដុល្លារ

#១៤ ចិញ្ចៀន​ពេជ្រ​សុទ្ធ​មួយ​វង់ មាន​តម្លៃ ៧០ លាន​ដុល្លារ

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង