គ្រាន់តែ​បង្ហោះ​រូបលើ​ Instagram តារា​ម៉ូដែល​សិចស៊ីរូបនេះ រក​លុយ​បាន​រាប់​លានដុល្លារ

  • 2017-07-16 07:20:19
  • ចំនួនមតិ

ចន្លោះមិនឃើញ

តារា​ម៉ូដែល​ Amanda Lee មាន​ជីវិត​មួយ​ដែល​មនុស្ស​ជុំវិញ​ពិភពលោក​ភាគ​ច្រើន​ស្រមៃ​ចង់បាន​ ជាពិសេស​ចំពោះ​រឿង​ពិសេស​មួយ។ ចង់​ដឹង​ថា​ជា​អ្វី​ទេ?

Amanda Lee តារា​ម៉ូដែល​សិចស៊ី​ មាន​រាងកាយ​ដ៏​ទាក់ទាញ​បំផុត​ ជា​ហេតុ​នាំ​ឲ្យ​នាង​ទទួល​បាន​ចំនួន​អ្នក​គាំទ្រ​ជាច្រើន។ ​​នៅ​លើ​គណនី​ Instagram របស់​នាង​ផ្ទាល់​មាន​អ្នក​តាមដាន​ (Follower) រហូត​ទៅ​ដល់​ ៩,៥​លាន​នាក់ ឯណោះ។ កាន់​តែ​អស្ចារ្យ​ តារា​ម៉ូដែល​រូប​នេះ​អាច​រក​ចំណូល​បាន​រាប់​មិន​អស់​ ដោយ​គ្រាន់​តែ​ធ្វើ​នូវ​អ្វី​ដែល​នាង​ស្រលាញ់។

​តាម​វិបសាយ​ Acidcow បង្ហាញ​​ថា​ Amanda អាច​រក​លុយ​បាន​ច្រើន​សន្ធឹក​ជាង​ ៥ ០០០ដុល្លារ​ សម្រាប់​រូបភាព​បង្ហោះ​បែប​ពាណិជ្ជកម្ម​ លើ​គណនី​បណ្ដាញ​សង្គម​របស់​នាង។​ កាល​ពី​ឆ្នាំ​មុន​ តារា​សិចស៊ី​រូប​នេះ​ រក​ចំណូល​បាន​ ២លាន​ដុល្លារ​ តាម​រយៈ​រូបភាព​របស់​នាង។ ពិត​ជា​មិន​ធម្មតា​ និង​កាន់​តែ​អស្ចារ្យ​សម្រាប់​ Amanda Lee ដែល​មិន​បាន​ចំណាយ​កម្លាំង​អ្វី​ច្រើន​ ប៉ុន្តែ​បាន​លុយ​​រាប់​លាន​ដុល្លារ​យ៉ាង​ស្រួល៕

ចុចអាន៖


ប្រភព៖ Stomp ប្រែ​សម្រួល៖ យី សុធារី