ក្រុមហ៊ុនជប៉ុនចំនួន១១ និងក្នុងស្រុក៩ ប្រកាសស្វែងរកបុគ្គលិកជាង ២០០នាក់

  • 2017-07-16 07:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ការប្រកាសស្វែងរកបុគ្គលិកក្នុងថ្ងៃតែមួយ
  • តំណែងប្រមាណជាង ២០០កន្លែង

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមអ្នកធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) បានរៀបចំពិព័រណ៍ការងារ (Job Fair) ផ្ដល់ឱកាសដល់និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ក្នុងនោះមានក្រុមហ៊ុនជប៉ុនចំនួន ១១ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុកចំនួន ០៩ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា បានប្រកាសជ្រើសរើសបុគ្គលិកជាង ២០០នាក់ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៧ ម្សិលមិញនេះ។

លោក រង ចាន់រក្សា បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ និងទីផ្សារនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានថ្លែងថា ពិព័រណ៍ការងារនេះ ផ្ដល់ឱកាសដល់និស្សិត និងអ្នកស្វែងរកការងារ ចូលរួមដាក់ពាក្យធ្វើការ និងបានជួបសម្ភាសផ្ទាល់នៅនឹងកន្លែងជាមួយក្រុមហ៊ុន។

លោកបន្ថែមថា ក្រុមហ៊ុនជប៉ុនទាំង ១១ និងក្រុមហ៊ុនក្នុងស្រុកចំនួន ០៩ រួមទាំងក្រុមហ៊ុន Sabay ផងនោះ បានផ្ដល់តំណែងសរុបចំនួន ២០០កន្លែង ដល់និស្សិត និងអ្នករកការងារនៅក្នុងថ្ងៃនេះ ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០០នាក់៕

សូមអានអត្ថបទទាក់ទង៖

អត្ថបទ៖ ស៊ិន សាវ៉េត