Mourinho ៖ ការ​ផ្លាស់​ទៅ​កាន់ Old Trafford របស់​ Ronaldo ​ជា​រឿង​មិន​អាច​ទៅ​រួច

  • 2017-07-16 07:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាត់​ការ​ទូទៅ​របស់​បិសាច​ក្រហម​ Manchester United លោក Jose Mourinho ​បាន​បញ្ជាក់​ថា ក្លឹប​​​មិន​ធ្លាប់​ពិចារណា​ក្នុង​ការនាំ​​យក​កីឡាករ​ Cristiano Ronaldo ពី​ Real Madrid នោះ​ទេ។

Jose Mourinho

​​ខ្សែ​ប្រយុទ្ធ​វ័យ៣២​ឆ្នាំ​ Ronaldo បាន​ចំណាយ​ពេល​អស់ ៦​​ឆ្នាំ​​នៅ​ទឹក​ដី​​បិសាច​ក្រហម Old Trafford។ ​កីឡាករ​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​​ទាក់ទង​​ឲ្យ​​វិល​ត្រឡប់​ទៅ​​​វិញ ​ប៉ុន្តែ​ Jose និយាយ​ថា​ការ​ផ្លាស់ប្ដូរ​នេះ នឹង​មិន​កើត​ឡើង​ទេ។

Jose Mourinho ទទូច​​ម្ដង​ហើយ​ម្ដង​ទៀត​ថា Manchester United មិន​ធ្លាប់​ពិចារណា​ក្នុង​ការ​ចង់​បាន Ronaldo ឡើយ។ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​​​ Ronaldo ​ខ្លួន​ឯង​ផ្ទាល់​​ ដែល​​បង្ហាញ​ពី​បំណង​​ចង់​ផ្លាស់​ទៅ​កាន់​ទឹក​ដី Old Trafford ​ដោយ​សារ​តែ​​មាន​ការ​ចោទប្រកាន់​​ពី​ការ​ក្លែង​បន្លំ​ពន្ធ​​ពី​​អាជ្ញាធរ​នៃ​​ប្រទេស​អេស្ប៉ាញ។

តារា​ឆ្នើម​របស់ ព័រទុយហ្គាល់ ​រូប​នេះ​ធ្លាប់​ជួយ​ Man Utd ឈ្នះ​ពាន Premier League ​ចំនួន​បី​លើក​និង​ឈ្នះ Champions League ​មុន​ពេល​ផ្លាស់​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ក្នុង​តម្លៃ ៨០​លាន​ផោន​។ បន្ថែម​លើស​ពី​នេះ​រូប​គេ​ក៏​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ Jose Mourinho ចំនួន ៣​ឆ្នាំ​កាល​នៅ Real ។

​ទោះ​ពួក​គេ​​មាន​ប្រវត្តិ​ស្និទ្ធស្នាល​យ៉ាង​ណា​ក៏​​​ Jose បាន​និយាយ​ថា គ្មាន​ផ្លូវ​ដែល​ Ronaldo នឹង​ផ្លាស់​ទៅ Manchester United នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ដែរ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម