MV បទ​ថ្មីក្នុង​រឿង "និស្ស័យ​ស្នេហ៍​ប្រែវិញ្ញាណ" ចេញជាផ្លូវការហើយ!

  • 2017-07-16 08:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ក្នុង​រឿង​ "និស្ស័យ​ស្នេហ៍​ប្រែវិញ្ញាណ" បាន​ចេញ​ជា​វីដេអូ​ផ្លូវ​ការ​ហើយ​ ខណៈ​រឿង​នេះ​ត្រៀម​ខ្លួន​ចាក់​បញ្ចាំង​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣​ថៃ។

កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​កក្កដា​កន្លង​ទៅ​ បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ "La Lai Lalai” ច្រៀង​ដោយ​តារា​ចម្រៀង​ Christina Aguilar បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​ ហើយ​ក៏​ជា​បទ​ចម្រៀង​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​អស់​ពេល​ជា​យូរ​មក​ដែរ។

តារាចម្រៀង Christina Aguilar

ទស្សនា​វីដេអូចម្រៀងខាងក្រោម៖

ដោយ​ឡែក​ ចំពោះ​ភាពយន្ត​ភាគ​បែប​កំប្លែង​ របស់​ប៉ុស្តិ៍​លេខ​ ៣​ ដែល​សម្ដែង​ដោយ​គូស្នេហ៍​តារា​ប្រុស​ស្រី​ Nadech និង​ Yaya មួយ​នេះ​វិញ​ ក៏​ជិត​បង្ហាញ​ខ្លួន​ជូន​អ្នក​គាំទ្រ​ទស្សនា​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។ សាច់​រឿង​មាន​ទស្សនីយភាព​ប្លែក​ ដោយ​មាន​ដូរ​វិញ្ញាណ​ ព្រម​ជាមួយ​ឈុត​ឆាក​ស្នេហា​ជា​ច្រើន​ទៀត​ សម្រាប់​ជូន​ទស្សនិកជន​ទស្សនា ដូចនេះ​សូម​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា៕

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម