ធ្លាប់​ឆ្ងល់​អត់ ហេតុអ្វី​​ស្លឹក​ឈូក​មិន​ជ្រាប​ទឹក​?

  • 2017-07-16 08:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ដឹង​ហើយ​ថា​ ពេល​យើង​ដាក់​ទឹក​ចូល​ស្លឹក​ឈូប វា​មិន​ជ្រាប​ទឹក​ទេ ដោយ​​ពេល​ខ្លះ​អ្នក​អាច​ប្រើ​វា​សម្រាប់​ដាក់​ទឹក​ផឹក ឬ​ដាក់​សម្ល​ទឹក​សម្រាប់​ទទួល​ទាន​នៅ​ជិត​បឹង​ទៀត​ផង។ ចុះ​​ធ្លាប់​អត់​ថា​ហេតុអ្វី​បាន​ជា​វា​មិន​ជ្រាប​ទឹក​?

តាម​ពិត​ដោយ​សារ​ស្រទាប់​ខាង​ក្រៅ​របស់​ស្លឹក​ឈូក មាន​បណ្ដុំ​កោសិកា​ដែល​មាន​ផ្ទុក​ដោយ​សារធាតុ​សែលុយឡូស។ សារធាតុ​សែលុយឡូស​ដែល​មាន​ក្នុង​កោសិកា​នីមួយៗ​រួម​បញ្ចូល​គ្នា​ក្នុង​ទម្រង់​នៃ Kyulin។ ស្រទាប់ Kyulin នៅ​លើ​ផ្ទាំង​នៃ​កោសិកា ដែល​មាន​​លើ​ស្រទាប់​ខាងក្រៅ​របស់​ស្លឹក​ឈូក​។ ស្រទាប់​នេះ​មាន​ជាតិ​អាស៊ីដ អាល់កុល និង​អាតូម​កាបូន​។ ពួក​វា​មិន​រលាយ​ក្នុង​ទឹក​នោះ​ទេ ដូច្នេះ​គ្មាន​ប្រតិកម្ម​គីមី​ដែល​កើត​ឡើង​លើ​ស្លឹក​ឈូក​ទេ​ ព្រោះ​​ស្រទាប់ Kyulin ​នឹង​ការពារ​ស្លឹក​ឈូក ​ពេល​អ្នក​បន្តក់​ទឹក​ចូល វា​នឹង​ទៅ​ជា​គ្រាប់ៗ​ទឹក រេ​ចុះ​ឡើង​លើ​ស្លឹក​ឈូក៕

ប្រភព៖ How Why What   ប្រែសម្រួល ៖ ប៊ុន ធឿន